ភ្នំពេញ ៖ហេតុ ការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដោយសារតែមានភ្លៀងបង្អុរធ្លាក់មួយមេយ៉ាងធំ ធ្វើឲ្យមហាវិថីសហព័ន្ធរុស្ស៊ីរងការលិចលង់ចាប់តាំងពីខាងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ រហូតដល់រង្វង់មូលចោមចៅ ដោយកន្លែងខ្លះលិចលើក្បាលជង្គង់ និងកន្លែងខ្លះលិចត្រឹមក្បាលជង្គង់ ចំណែកឯនៅក្នុងលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋវិញក៏លិចចូល ផងដែរ ធ្វើឲ្យគ្រួសារប្រជាពលរដ្ឋមួយចំនួនជម្លៀសអីវ៉ាន់ចេញពីផ្ទះ រីឯលោកតាម្នាក់មិនដឹងថា ជម្លៀសខ្លួនចេញពីផ្ទះដែលរងការលិចលង់នោះឮមួយយ៉ាងណានោះទេ បានដើរសសៀរលើចិញ្ចើមផ្លូវដែលមើលទៅសុទ្ធតែផ្ទៃទឹកនោះ មករាវតោងបង្គោលភ្លើងបំភ្លឺផ្លូវក៏ត្រូវឆ្លងចរន្តឆក់ស្លាប់តែម្តង៕
» ព័ត៌មានជាតិ » បុរសម្នាក់ដើរក្បែរបង្គោលភ្លើងត្រូវចរន្តអគ្គិសនីឆក់ស្លាប់