ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » បុរស​ចាស់​ម្នាក់ បង្ខំ​កុមារី​ឲ្យ​លិឍ​ប្រដាប់ភេទ ប៉ូលិស​ឃាត់ខ្លួន

បុរស​ចាស់​ម្នាក់ បង្ខំ​កុមារី​ឲ្យ​លិឍ​ប្រដាប់ភេទ ប៉ូលិស​ឃាត់ខ្លួន

(ភ្នំពេញ)៖ នៅ​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បាន​ឃាត់ខ្លួន​បុរស​អាយុ៦៧ឆ្នាំ​ម្នាក់ ពាក់ព័ន្ធ​ចាប់រំលោភ​លើ​កុមារី​អាយុ៥ឆ្នាំ រហូត​ចាប់ចង​ក្មេងស្រី​រងគ្រោះ ហើយ​បង្ខំ​ឲ្យ​លិឍ​ប្រដាប់ភេទ ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលាយប់​ម៉ោង២១៖៣០នាទី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ​ចំណុច​ផ្ទះជួល ផ្លូវលំ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ សែត សុខ​គីម ហៅ​គីម អាយុ៦៧ឆ្នាំ មុខរបរ​លក់​ចង្រិត ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី២ ខណ្ឌ​ច្បារអំពៅ រីឯ​កុមារី​រងគ្រោះ​ឈ្មោះ ល.ស.ល អាយុ៥ឆ្នាំ។

តាម​ដំណើររឿង ជនរងគ្រោះ​រស់នៅ​ជាមួយ​ម្តាយមីង ដោយហេតុ​ឪពុកម្តាយ​លែងលះគ្នា ហើយ​នៅ​ថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០១៧ វេលា​ម៉ោង០៥និង៣០នាទី ម្តាយមីង​បាន​យក​ជនរងគ្រោះ មក​ផ្ញើ​ឪពុកមា​ឈ្មោះ សែត សុខ​គីម។ មូលហេតុ​ទៅ​ដើរលេង​ជាមួយ​គូ​ដណ្តឹង​នៅ​កោះ​ពេជ្រ ដល់​យប់​វេលា​ម៉ោង០៩៖៣០ថ្ងៃ​ដដែល បាន​ត្រឡប់មក​យក​ជនរងគ្រោះ​វិញ ស្របពេលនោះ​កុមារី​រងគ្រោះ​ដែល​ត្រូវជា​ក្មួយ​បាន​ប្រាប់ថា លោក​តោ​បំ​រ៉ុង​ចាប់រំលោភ​ខ្លួន។

ជាមួយគ្នា​នោះ ម្តាយមីង​ក៏បាន​នាំ​ក្មួយ​ត្រឡប់​ទៅ​លំនៅ​ដើម​វិញ លុះដល់​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ វេលា​ម៉ោង០៧៖០០ព្រឹក​នេះ បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍ និង​បាន​នាំ​ជនសង្ស័យ​សាកសួរ​កំណត់ហេតុ​មិន​ព្រម​សារភាព។ ជនសង្ស័យ​យក​ខ្សែរ មក​ចងដៃ​ទាំងពី គំរាម បង្ខំ​ឲ្យ​កុមារី​លិ​ត​លិង្គ ពេលនោះ​កុមារី​បាន​រើរួច​ពី​ចំណង​រត់​ចេញមកក្រៅ​គេចផុត​ជនសង្ស័យ ៕

fn-2017-02-14-17-58-08-0 fn-2017-02-14-17-58-14-0.png fn-2017-02-14-18-06-54-0.png

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya