ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » អភិបាលខេត្ត​មណ្ឌលគិរីបានផ្តល់​អណ្តូងទឹក​ស្អាត​ចំនួន០២បន្ថែមទៀតព្រមទាំង​ជួសជុល​ផ្លូវ​និង​ស្ពានជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​អ​ន្ទ្រ​ងឃុំ​ពូ​ជ្រៃស្រុក​ពេ​ជ្រា​ដា

អភិបាលខេត្ត​មណ្ឌលគិរីបានផ្តល់​អណ្តូងទឹក​ស្អាត​ចំនួន០២បន្ថែមទៀតព្រមទាំង​ជួសជុល​ផ្លូវ​និង​ស្ពានជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​អ​ន្ទ្រ​ងឃុំ​ពូ​ជ្រៃស្រុក​ពេ​ជ្រា​ដា

មណ្ឌលគិរី៖ ឯកឧត្តមស្វាយសំ​អ៊ាងអភិបាលខេត្តបានផ្តល់​អណ្តូងទឹក​ស្អាត​ចំនួន០២បន្ថែមទៀតព្រមទាំង​ជួសជុល​ផ្លូវ​ចំនួន៧គីឡូម៉ែត្រជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​អ​ន្ទ្រ​ងខណៈដែល​ឯកឧត្តមអញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​អណ្តូង​ទឹកស្អាត​ចំនួន០២អណ្តូងនិង​សំណេះសំណាល់​ជាមួយ​ប្រជាពលរដ្ឋ​ជាង១៣០នាក់នៅ​ភូមិ​អ​ន្ទ្រ​ងស្ថិតនៅ​ឃុំ​ពូ​ជ្រៃស្រុក​ពេ​ជ្រា​ដាខេត្តមណ្ឌលគិរីកាលពី​ថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១។ក្នុង​ពិធី​សំណេះសំណាល់​នោះឯកឧត្តមស្វាយសំ​អ៊ាងអភិបាលនៃ​គណ​អភិបាលខេត្តបាន​មើលឃើញ​ពី​ការខ្វះ​ខាត់និង​ជា​តម្រូវការ​ចាំបាច់​រប​ស់​ប្រជាពលរដ្ឋ​ភូមិ​អ​ន្ទ្រ​ង​នេះហើយ​ជា​តំបន់​ដាច់ស្រយាល​ជាងគេរីឯ​ការធ្វើដំណើរ​ទៅម្តងៗគឺ​ឆ្លងកាត់​ខេត្តក្រចេះដោយ​ធ្វើដំណើរ​ចេញពី​ខេត្តក្រចេះដល់​ភូមិ​អ​ន្ទ្រ​ងប្រើ​រយៈពេល៤ទៅ៥ម៉ោងទើប​ទៅដល់ដូច្នេះឯកឧត្តមអភិបាលខេត្តបានផ្តល់​អណ្តូងទឹក​ស្អាត​ចំនួន០២បន្ថែមទៀតនិង​ជួសជុល​ផ្លូវ​ចំនួន៧គីឡូម៉ែត្រចាប់ពី​ផ្លូវ​ក្រុមហ៊ុន​ឧ​ញ៉ាសឹងសំអុលចូលមកក្នុង​ភូមិ​អ​ន្ទ្រ​ងដើម្បី​ងាយស្រួល​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ។ដោយឡែកអណ្តូងទឹក​ស្អាត​ចំនួន០២ដែល​ផ្តល់ជូន​នាពេលនោះឯកឧត្តមបានស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ត្រូវ​ចូលរួម​ថែរក្សាការពារ​អណ្តូង​ទឹកស្អាត​ទាំងនេះ​ឲ្យ​បាន​គង់វង្សសម្រាប់​ជា​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​អ​ន្ទ្រ​ង​នេះ​តែម្តង។

ឯកឧត្តមបាន​បន្ថែមថាថ្វីត្បិតតែ​ប្រជាពលរដ្ឋ​រស់នៅ​ឆ្ងាយ​ក៏ពិតមែនតែ​ក្នុងនាម​ថ្នាក់ដឹកនាំ​ខេត្តនិង​មន្ត្រីរាជការតែងតែ​ចុះសួរសុខទុក្ខនិង​ធ្វើការ​ដោះស្រាយ​រាល់​បញ្ហា​ទុក្ខលំបាក​ជូន​របស់​ប្រជាពលរដ្ឋធ្វើយ៉ាងណា​ឲ្យ​មានការ​រីកចម្រើន​នៅក្នុង​មូលដ្ឋានទទឹម​នឹង​នេះឯកឧត្តមជម្រុញ​ឲ្យ​កងកម្លាំង​ទាំងអស់ត្រូវ​ចូលរួម​ការពារ​សន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់​ជូនប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរម្យ៉ាងទៀតត្រូវ​ចូលរួម​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ទប់ស្កាត់​បទល្មើសផ្សេងៗដូចជា​បទល្មើស​ព្រៃឈើធនធាន​រ៉ែជាពិសេសបទល្មើស​គ្រឿងញៀនដែល​រាជរដ្ឋាភិបាលបាន​ដាក់ចេញ​ផែនការស្តីពី​យុទ្ធនាការ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ទូទាំងប្រទេស។ឆ្លៀត​នាឱកាស​នោះដែរថ្នាក់ដឹកនាំ​ខេត្តនិង​មន្ត្រីរាជការបាន​អញ្ជើញ​ទៅពិនិត្យ​ស្ពាន​មួយកន្លែងដែល​ប្រជាពលរដ្ឋ​ស្នើសុំ​នោះឯកឧត្តមស្វាយសំ​អ៊ាងអភិបាលខេត្តបានផ្តល់​ស៊ីម៉ង់​ចំនួន១០តោននិងក្រុមការងារ​ស្រុក​ពេ​ជ្រា​ដាបានផ្តល់​ស៊ីម៉ង់​ចំនួន៥តោន​បន្ថែមទៀតហើយ​ឯកឧត្តមបាន​ជម្រុញ​ឲ្យ​ក្រុមការងារ​ថ្នាក់​ខេត្តស្រុកនិង​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​អ​ន្ទ្រ​ង​នេះត្រូវ​ចូលរួម​សហការគ្នាធ្វើយ៉ាងណាឲ្យ​ស្ពានមួយ​នេះធ្វើ​រួចរាល់​ក្នុង​រដូវប្រាំងដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ៕16731212_1199423763511848_949084443_o 16735654_1199424230178468_1790081411_o 16735701_1199424233511801_1141789556_o 16735795_1199423780178513_807664424_o 16776823_1199423793511845_339733958_o

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya