ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » អគ្គិភ័យ​ឆេះ​បំផ្លាញ​ផ្ទះ ប្រជាពលរដ្ឋ​អស់២ខ្នង

អគ្គិភ័យ​ឆេះ​បំផ្លាញ​ផ្ទះ ប្រជាពលរដ្ឋ​អស់២ខ្នង

(កំពង់ស្ពឺ)៖ នៅ​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន២ខ្នង ស្ថិតនៅត្រង់​ចំណុច​សក់​វែង ភូមិ​ផ្លោ​ច ឃុំ​ត្រពាំង​ជោ ស្រុ​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ត្រូវបាន​អគ្គិភ័យ​ឆេះ​បំផ្លាញ​គ្មាន​សល់ ដោយ​ខូចខាត​សម្ភារ​នៅក្នុង​ផ្ទះ​ទាំងស្រុង តែ​មិន​បណ្តាល​ឲ្យ​នរណាម្នាក់ រងគ្រោះថ្នាក់​នោះទេ។

ផ្ទះ​ទី១មាន​ទំហំ៥ម៉េ​ត្រ​គុណ៦ម៉េ​ត្រ សង់​ផុតពី​ដី​ជញ្ជាំង​បាំង​ក្ដារ ដំបូល​ប្រក់​ស័ង្កសី​ដែលមាន​ម្ចាស់​ឈ្មោះ រៀម ហម ភេទ​ប្រុស អាយុ៤២ឆ្នាំ ប្រពន្ធ​ឈ្មោះ សួស ទូក អាយុ៣៨ឆ្នាំ មានកូន២នាក់ និង​ផ្ទះ​ទី២មាន​ទំហំ៣ម៉ែត្រ​គុណ៤ម៉ែត្រ ជញ្ជាំង​បាំង​ក្ដារ ដំបូល​ប្រក់​ស័ង្កសី ម្ចាស់​ឈ្មោះ អ៊ិន សួស ភេទ​ប្រុស អាយុ៨៨ឆ្នាំ ប្រពន្ធ​ឈ្មោះ សុខ សាយ អាយុ៧៩ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ៕

fn-2017-02-14-15-30-10-4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya