ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ចង់​ល្បី វៃ​តប់​គ្នា​ផ្អើល​ភូមិ

ចង់​ល្បី វៃ​តប់​គ្នា​ផ្អើល​ភូមិ

ភ្នំពេញ ៖ ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៨យប់​ថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៧ ហេតុការណ៍​វៃ​តប់​គ្នា​ផ្អើល​ភូមិ ហើយក៏​ជ្រុលដៃ​គប់​មួក​ការពារ​សុវត្ថិភាព ត្រូវ​នារី​ម្នាក់​កំពុង​ហាល​ខោអាវ​បណ្ដាលឱ្យ​បែក​មាត់​ហើម ស្ថិត​ត្រង់ចំណុច​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

មុនពេល​កើតហេតុ បុរស​ម្នាក់​ឈ្មោះ​សោម សុភ​ក្ត្រា អាយុ២៧ឆ្នាំ (ជនដៃដល់) ជា​វិស្វករ​អគ្គិសនី ស្នាក់នៅ​ទីតាំង​កើតហេតុ ។ ខណៈពេល​ឃើញ​ប្អូនប្រុស​ឈ្មោះ​សោម សុភ​ក្ដ្រ​ត្រា ដែលជា​មនុស្ស​ញៀន​ថ្នាំ កំពុង​អង្គុយ​ផឹកស៊ី​ជាមួយ​បុរស​ម្នាក់ទៀត​ឈ្មោះ​យឹម ពុទ្ធា អាយុ២៩ឆ្នាំ ជា​អ្នករត់ម៉ូតូឌុប នោះ ក៏​ក្តៅក្រហាយ​ខឹង​តែម្តង ព្រោះ​ប្អូនប្រុស​រូបនោះ​ឱ្យតែ​ស្រវឹង​តែងតែ​រករឿង​អ្នកផ្ទះ រំអុក​រកលុយ​យកទៅ​ទិញ​ថ្នាំញៀន បើ​មិនឱ្យ​ទេ​នឹង​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ខ្ទេច ។

ចំណែក​បុរស​ឈ្មោះ​យឹម ពុទ្ធា ពី​ដើមឡើយ​ជា​មនុស្ស​ធ្លាប់​សេព​គ្រឿងញៀន​ដែរ ដែលថ្មីៗនេះ​រូបគាត់​ទើបតែ​ចេញពី​មណ្ឌល​កែប្រែ​នោះទេ ។ បុរស​ជា​បង បាន​ទាត់​ធុងបាស​របស់​ប្អូន​ដែល​កំពុង​ចាក់​ស្ដាប់​ពេល​ផឹកស៊ី​នោះ ទើប​ធ្វើឱ្យ​បងប្អូន​ទាំងពីរ​នាក់​ឈ្លោះ​គ្នា ហើយ​បុរសរ​ត់ទៅ​ឈ្លោះ​ជាមួយនិង​បុរស​ដែល​អង្គុយ​ផឹក​ជាមួយ​ប្អូន​នោះ​ទៀត ក៏​ធ្វើឱ្យ​ជម្លោះ​កាន់តែខ្លាំង​តែម្តង ៕

1c258cdc-1158-423d-8803-2942dfc64db2 9ac8f719-aaa5-4a7f-8644-dacd9465a494 b2d9471c-f0cd-4d85-8474-ba0e44bf1a0c

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya