ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» Breaking News, ព័ត៌មានជាតិ » ឈ្មោះ ស្រី​ច្រឹប សកម្ម​កាប់​ទន្ទាន​ដីព្រៃ​សហគមន៍ ខេត្តរតនគិរី និង​ដឹកជញ្ជូន​ឈើ ទៅ​វៀតណាម គ្មាន​អ្នកណា​ហ៊ាន​ក្អក

ឈ្មោះ ស្រី​ច្រឹប សកម្ម​កាប់​ទន្ទាន​ដីព្រៃ​សហគមន៍ ខេត្តរតនគិរី និង​ដឹកជញ្ជូន​ឈើ ទៅ​វៀតណាម គ្មាន​អ្នកណា​ហ៊ាន​ក្អក

ខេត្តរតនគិរី ៖ ដីព្រៃ​សហគមន៍ ខេត្តរតនៈគិរី កំពុងតែ​រង​ការកាប់បំផ្លាញ​ដោយ សារ​តែ​ការឃុបឃិត​ពី​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ លក់​ឲ្យ​ឈ្មួញ​កាប់​ឈើ​ដឹក​ទៅ​ស្រុក​យួន ។

ប្រភព​បានអោយដឹងថា មេ​ឈ្មួញ​ឈើ ឈ្មោះ​ច្រឹប ប្តី​ឈ្មោះ ផុន  មេ​ប៉ុស្តិ​ខ្លាធំ នៅតែ ឈ​លំដាប់​ជួរមុខ ក្នុងការ​កាប់បំផ្លាញ​ព្រៃ កំពុងតែ ដាក់​គ្រឿងចក្រ​និង​កម្មករ មាន​ទាំង​ខ្មែរ និង​យួន ពេញ​ព្រៃ សហគមន៍ ស្រុក អូយ៉ាដាវ ខេត្ត​រតនៈគីរី ដែល​ទើបតែ ទិញ​បាន​ពី​ការឃុបឃិត លក់​របស់ មេភូមិ មេឃុំ និង​អាជ្ញាធរ ដែនដី ក្នុង​ខេត្ត​រតនៈគីរី ទាំងអស់នោះ ជាការ​ឃុបឃិត​ជា ប្រព័ន្ធ ដើម្បី​កាប់ ឈើ​យកទៅ លក់​នៅ ស្រុក យួន ហើយ​សព្វថ្ងៃ មេ​ឈ្មួញ​ឈើ ឈ្មោះ ច្រឹប​នេះ កំពុងតែ ដាក់​កម្មករ កាប់​ឈើ នៅ ឃុំ​សេ​ដា ស្រុក​លំផាត់ និង​ស្រុក អូយ៉ាដាវ ខេត្ត​រតនគីរី យ៉ាង អនាធិបតេយ្យ ដោយ​គ្មាន ការហាមឃាត់ ពី​សំណាក់​សមត្ថកិច្ច ណាមួយ​នោះឡើយ ។

សង្ស័យថា នេះ​ជា ឆ្នាំងបាយ របស់ សមត្ថកិច្ច ខេត្ត​រតនៈគីរី ហើយ​មើលទៅ ព្រោះ​ឈ្មួញ ឈើ​ទាំងពីរ នាក់​ប្តី ប្រពន្ធ​នេះ មាន​ប្រវត្តិ កាប់បំផ្លាញ ព្រៃឈើ តាំងពី យូរយារ ណាស់​មក ហើយ តាំងពី​ព្រៃ សហគមន៍ អូ​តាង អូ​លាវ ដឹកចេញទៅ ប្រទេស វៀតណាម តាម​ច្រក អូរ​ថ្ម ច្រក​ខ្លាធំ ច្រក​គោក​ភ្ន​ង ដែលជា ច្រក​គ្រប់គ្រង ដោយ​ឈ្មោះ ផុន ដែលជា​ប្តី របស់ មេ​ឈ្មួញ ស្រាប់ និង​មេ​វរៈ ៦២៣ ឈ្មោះ ងួន សុ​វណ្ណា ហៅ អូន​ធំ ។

ប្រភព​បន្តថា តំបន់​ព្រៃ សហគមន៍ ទាំងអស់ ដែល​គាត់​ទិញ ដើម្បី កាប់​ឈើ យកទៅលក់ នៅ​ប្រទេស វៀតណាម នោះ​ត្រូវ បានដាក់​សមត្ថកិច្ច​យាមផ្លូវ ដូចជា ភូមិ​ឡុំ ភូមិប​ខាំ ឃុំ​ប​ខាំ ស្រុក​អូយ៉ាដាវ មិន​ងាយ អោយ​មនុស្ស​ចម្លែក​ឬ​អ្នកកាសែត ក្នុង​ការចូល​យក​ព៌​ត័​មាន​នោះឡើយ ៕

2017-01-15-03

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya