ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ ហើយ​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​យ៉ាង​សន្ធោសន្ធៅ

បុរស​ម្នាក់ ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ ហើយ​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​យ៉ាង​សន្ធោសន្ធៅ

ក្រចេះ ៖ កាលពី​រសៀល​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ចំណុច​ត្រពាំង​ស្បែ​កកើត ស្ថិតក្នុង​ភូមិស្រ​ពាំ​ស្រែ ឃុំ២ធ្នូ ស្រុក​ស្នួល ភ័យ​ស្លន់ស្លោ ហៅ​ឡានទឹក​មកជួយ​អន្តរាគមន៍ បន្ទាប់ពី​បុរស​ម្នា​ក់បាន​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ ហើយ​បាន​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​យ៉ាង​សន្ធោសន្ធៅ ។

បុរស​ជា​ប្តី​ឈ្មោះ ប៉េះ សុះ អាយុ២២ឆ្នាំ ជាតិខ្មែរ​អ៊ីស្លាម បាន​រត់​គេចខ្លួនបាត់ បន្ទាប់ពី​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​រួច ហើយ​ពេលនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ផងដែរ ។ ផ្ទះ​ដែល​រង​ការដុត​បំផ្លាញ​នោះ​មាន​ទំហំ ៤មែត្រ​គុណ៤មែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ព្រមទាំង​សម្ភារ​ប្រើប្រាស់ និង​លុយកាក់​មួយចំនួន ត្រូវបាន​ឆេះ​ខូចខាត​ទាំងស្រុង ។

ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ជាន ស្រី អាយុ២០ឆ្នាំ បាន​ឲ្យ​ដឹងថា ថ្ងៃកើតហេតុ​គាត់​មានទំនាស់​ពាក្យសម្តី​ជាមួយ​ប្តី រហូតដល់​មាន​អំពើហិង្សា​ក្នុង​គ្រួសារ​បែបនេះ ។ ប្រពន្ធ​បញ្ជាក់ថា ភ្លាមៗនោះ​គាត់​ស្រវា​បានតែ​ខោអាវ និង​កូន រត់​ចេញមកក្រៅ​ប៉ុណ្ណោះ ចំណែក​ទ្រព្យសម្បត្តិ និង​របស់​ប្រើប្រាស់​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង ៕

4da565dd-680f-4a73-95a3-4873079bfb13 16f25d6c-969a-478d-8e0e-249994522bed 157c1682-2808-4a46-bc59-6672cd0f57b9

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya