ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » អូន​លា​បងហើយ លា​រហូត អូន​ចិត្តដាច់​ណាស់ តើ​ឲ្យ​បង​រៀបការ​ជាមួយ​នរណា? ព្រោះ​ជិត​ថ្ងៃ​រៀបការ​ហើយ​ណា​អូន

អូន​លា​បងហើយ លា​រហូត អូន​ចិត្តដាច់​ណាស់ តើ​ឲ្យ​បង​រៀបការ​ជាមួយ​នរណា? ព្រោះ​ជិត​ថ្ងៃ​រៀបការ​ហើយ​ណា​អូន

ខេត្តកំពង់ស្ពឺ៖ កាលពី​វេលា​ម៉ោង២ និង១០នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០១៧ នៅក្នុង​ភូមិ​ដីក្រហម​ឃុំ​និទាន ស្រុក​បសេដ្ឋ។ ជិត​ដល់​ថ្ងៃ​រៀបការ​ទៅហើយ ក្មេងស្រី​ម្នាក់​បាន​ផឹកថ្នាំ​កណ្តុរ​សម្លាប់ខ្លួន ព្រោះតែ​ខឹង​ម្តាយ​ហាម​មិន​ឲ្យ​ដើរលេង​ច្រើន។

ឳ​ពុក​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា កូន​របស់គាត់​មានឈ្មោះ ហុង រា​ញ់​ទី ភេទ​ស្រី អាយុ១៩ឆ្នាំ។ មុនពេល​កើតហេតុ ម្ដាយ​បាន​និយាយ​បន្ទោស​ហាម​មិនអោយ​ដើរលេង​ច្រើន ព្រោះ​ជិត​ថ្ងៃ​រៀបការ​ហើយ ។ ស្រាប់តែ​មិន​នឹកស្មានថា​កូន​គាត់​បាន​ស្ទុះ​ទៅសំងំ​ផឹកថ្នាំ​កណ្តុរ​បែកពពុះមាត់ រួច​បញ្ជូនទៅ​ពេទ្យ​អង្គរកា​ស្រុក​ត្រាំកក់ ប៉ុន្តែ​ត្រូវ​គ្រូពេទ្យ​និយាយថា ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ។ សព​ជនរងគ្រោះ​ក្រោយ​សមត្ថកិច្ច​ត្រួតពិនិត្យ​រួច បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

16508197_1802232740102644_1759390655044615647_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya