ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ពូជ​ល្អ​វា​ល្អ ពូជ​អាក្រក់​វា​អាក្រក់ ពាក្យ​មួយ​ថា យក​គុក​ធ្វើ​ផ្ទះ

ពូជ​ល្អ​វា​ល្អ ពូជ​អាក្រក់​វា​អាក្រក់ ពាក្យ​មួយ​ថា យក​គុក​ធ្វើ​ផ្ទះ

ខេត្ត​ប៉ៃលិន៖ កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅ​ក្នុងភូមិ​ក្បាល​ព្រលាន សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន។ ដោយ​កម្លាំង​នគរបាល ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគ របាល​ខេត្ត​ប៉ៃលិន បាន​ចុះ​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយកន្លែង ឃាត់ខ្លួន​បាន​ស្ត្រី​ម្នាក​ដែល​ទើបតែនឹង​ចេញពី​ពន្ធនាគារថ្មីៗ ហើយ​បន្ត​រកស៊ី​ជួញដូរ​ថ្នាំញៀន​ដដែល។

ជនសង្ស័យ​ដែល​នគរបាល​ធ្វើការ​ឃាត់ខ្លួន ឈ្មោះ  ហ៊ុយ ច្រឹប ភេទ​ស្រី អាយុ៤០ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​ខាងលើ មុខរបរ​មិន​ពិតប្រាកដ ដោយ​ទើបតែ​ចេញពី​ពន្ធនាគារ​កាលពី​ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ពីបទ​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់ ត្រូវ​ជាប់ពន្ធនាគារ​អស់​រយៈពេល៣ឆ្នាំ។

ឃាត់ខ្លួន​បាន​រកឃើញ​វត្ថុតាង គ្រឿងញៀន ប្រភេទ​យ៉ាម៉ា (WY)  ពណ៌​លឿង ចំនួន៥៩៩គ្រាប់ និង​ម្សៅ​ពណ៌​ស​ថ្លា (ម៉ា​ទឹក​ក) ចំនួន៩កញ្ចប់​ធំ ព្រមទាំង​ជញ្ជីង​ថ្លឹង​ថ្នាំញៀន១គ្រឿង​ផងដែរ។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា រូបគេ​ពិតជា​បាន​រកស៊ី​ជួញដូរ​ថ្នាំញៀន​ពិតប្រាកដ​មែន ដោយ​លក់​ចែកចាយ​ឱ្យ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​មកពី​តាម​ភូមិ​នានា ទិញយក​ទៅប្រើ​ប្រាស់ ហើយ​លក់១គ្រាប់ តម្លៃ២ម៉ឺន​រៀល ៕

2017-02-13_08.38.15

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya