ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» Breaking News, ព័ត៌មានជាតិ » គេ​លួចខ្សឹប​ថា ឈ្មោះ(ធំ) ជា​មន្ត្រី​ប៉ូលីស​ព្រំដែន​គោក​រកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក របៀង​ភ្នំ​ក្រហម

គេ​លួចខ្សឹប​ថា ឈ្មោះ(ធំ) ជា​មន្ត្រី​ប៉ូលីស​ព្រំដែន​គោក​រកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក របៀង​ភ្នំ​ក្រហម

រតនគិរី៖ គេ​លួចខ្សឹប​ថា ពុំ​ឃើញ​មាន​ស្ថាប័ន​ណា​ចេញមុខ​មក​បង្ក្រាប​នោះឡើយ​ដឹក​យ៉ាង​រលូន​ទាំង​ព្រឹក​ព្រលឹម​ឆ្លង​កាត់មុខ​ទីស្នាក់ការ​វរ:ការពារ​ព្រំដែន​គោក​លេខ៦២៣ នឹង​សមត្ថកិច្ច​តាម​ដងផ្លូវ​ជាច្រើន​ស្ថាប័ន​យ៉ា​រំភើយ​កាលពី​ព្រឹក​ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៧ នេះ។

ពួកគាត់​ប្រទះឃើញ​រថយន្ត​ម៉ាក​ឡង​គ្រី​ស័​រ១គ្រឿង​សេរី​ចាស់​ពណ៍​ខ្មៅ​អត់​ស្លាក​លេខ ដឹកឈើ​ប្រណិត​ចេញពី​ព្រៃ ហើយ​ក៏បាន​សាកសួរ​ទៅ​អ្នកបើកបរ​ក៏​ប្រាប់ថា ជា​ឈើ​របស់​ឈ្មោះ (ធំ )ជា​មន្ត្រីនគរបាល​ការពារ​ព្រំដែន​គោក​លេខ៦២៣ដឹក​ចេញពី​ក្នុងព្រៃ​មួយកន្លែង បំ​រ៉ុង​នាំ​ចេញទៅ​ច្រករបៀង​ភ្នំ​ក្រហម​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៧។
ឈើប្រណិត​ប្រភេទ​ឈើ​ស​ក្រំ​ឡាំង​បួន​ជ្រុង​មានមុខ​កាត់៣០ទៅ៤០សង់ទីម៉ែត្រ​ប្រវែង៤ម៉ែត្រ​ប្រមាណ៦ដើម​លាន​ចេញពី​គូទ​រថយន្ត​ប្រវែង​ជាង​មួយ​ម៉ែត្រ ។

ប្រភព​បន្តថា ឈើ​ទាំងអស់នេះ​ដឹកជញ្ជូន​ទៅ​ច្រករបៀង​ភ្នំ​ក្រហម​ដែលមាន​ចម្ងាយ​ពី​ច្រកទ្វារ​អន្តជាតិ​អូ​រយ៉ា​ដាវ​ប្រមាណ២០០ម៉ែត្រ​ដល់​ច្រកចូល​ភ្នំ​ក្រហម​តាម​ផ្លូវលំ១ខ្សែ​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម​ផងដែរ។
ពាក់​ព​ន្ធ័​និងព័ត៌មាននេះ មិនអាច​សុំ​ការពន្យល់​ពី​ឈ្មោះ(ធំ ) ជា​មន្ត្រីនគរបាល​ពក​រំ​ដែន​គោក​នោះបានទេ ដោយ​គ្មាន​លេខ​ទូរ​សព្ទ័ ៕

IMG-20170213-WA0008 IMG-20170213-WA0009 IMG-20170213-WA0012

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya