ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​និង​ម៉ូតូ​សាក​កម្លាំង​គ្នា បណ្ដាលឱ្យ​នារី​ម្នាក់​រងរបួស​ធ្ងន់

ម៉ូតូ​និង​ម៉ូតូ​សាក​កម្លាំង​គ្នា បណ្ដាលឱ្យ​នារី​ម្នាក់​រងរបួស​ធ្ងន់

ភ្នំពេញ៖ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង៩និង៣០នាទី​ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ​ចំណុច​ផ្លូវ​លេខ២៧១កែង​ផ្លូវ​លេខ៤៣២ ស្ថិតក្នុង​សង្កាត់​ទួល​ទំ​ពួ​ង២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី១គ្រឿង ពណ៌​ស​ពាក់​ស្លាក​លេខ​ព្រះសីហនុ​1C-5538ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ២៧១ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ស្រាប់​តែមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ស៊េរី​ចាស់​ដឹក​អីវ៉ាន់ ធ្វើដំណើ​តាម​បណ្ដោយ​ផ្លូវ​លេខ២១៧បត់​ចូលមក​ផ្លូវ​លេខ៤៣២បត់​ឆ្វេង​ហើយ​បាន​ជ្រុល​បុក​ម៉ូតូ​ខាងលើ​ពេញទំហឹង​បណ្ដា​យ​ឲ្យ​នារី​ម្នា​ក់ដួល​បោក​ទៅលើ​ថ្នល់​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​ដឹក​យកទៅ​សង្គ្រោះបន្ទាន់ ៕

image1-2-1 image2-2-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya