ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់ ផឹកស៊ី​ស្រវឹង​ជ្រុល ជិះ​ម៉ូតូ​បោះពួយ​យ៉ាង​លឿន​ម្នាក់ឯង បណ្ដាលឱ្យ​ដួល​បាក់.ក​ស្លាប់ភ្លាមៗ

យុវជន​ម្នាក់ ផឹកស៊ី​ស្រវឹង​ជ្រុល ជិះ​ម៉ូតូ​បោះពួយ​យ៉ាង​លឿន​ម្នាក់ឯង បណ្ដាលឱ្យ​ដួល​បាក់.ក​ស្លាប់ភ្លាមៗ

ខេត្តរតនគិរី ៖ កាលពី​វេលា​ម៉ោង១១យប់​ថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៧ យុវជន​ម្នាក់ ដោយសារតែ​ផឹកស៊ី​ស្រវឹង​ជ្រុល ក៏បាន​ជិះ​ម៉ូតូ​បោះពួយ​យ៉ាង​លឿន​ម្នាក់ឯង បណ្ដាលឱ្យ​ដួល​បាក់.ក​ស្លាប់ភ្លាមៗ ស្ថិតនៅ​ចំណុច​ស្ពានឈើ​ក្រាល​ក្តារ តាមផ្លូវ​ក្រួស​ក្រហម ដែលមាន​ក្បាល​ថ្មរ​ដិ​រដុប ក្នុងភូមិ​តឹ​ន ឃុំ​តឹ​ន ស្រុក​កូន​មុំ ខេត្តរតនគិរី។ ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​នេ​រ ជី​ង ភេទ​ប្រុស អាយុ១៨ឆ្នាំ ជនជាតិ​គ្រឹ​ង ជា​អ្នកបើក​ត្រាក់ទ័រ​ភ្ជួរ​ដី មាន​ទីលំនៅ​ភូមិ-ឃុំ​កើតហេតុ ។

មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ចេញពី​កន្លែង​ផឹក​ជាមួយ​មិត្តភក្តិ ក៏​ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាកវ៉េវ​ឆ្លាម​ពណ៌​ក្រហម គ្មាន​ពាក់​ស្លាក​លេខ ធ្វើដំណើរ​ក្មុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង បោះពួយ​យ៉ាង​លឿន ក្នុងស្ថានភាព​ស្រវឹង​ជោក​ទៅហើយ។ ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ដួល​ម៉ូតូ​ផ្លោង​ទៅ​ដាំ​ក្បាល​បុក​ដុំថ្ម​ក្បាលស្ពាន បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ​តែម្តង ៕

b24e87e9-a2b7-41a0-8041-586cc17fa820

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya