ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » កុំ​ចេះតែ​ហ៊ាន គាត់​ចង់បាន​លេខ 8

កុំ​ចេះតែ​ហ៊ាន គាត់​ចង់បាន​លេខ 8

ភ្នំពេញ៖ នៅ​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បើកសវនាការ កាត់ទោស​យុវជន​ម្នាក់ ដែល​បង្ហោះ​វីដេអូ​តាម​ហ្វេ​ស​ប៊ុ​ក ដាក់​បណ្តាសា​ប្រមាថ​អាយុជីវិត សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ យុវជន​រូបនេះ​ឈ្មោះ វ៉ែន សុភាព ហៅ សាម ភាព អាយុ២៧ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ គំរាមកំហែង​ថា នឹង​សម្លាប់ និង ញុះញង់​ឲ្យ​មានការ​រើសអើង តាម​មាត្រា២៣៣ និង​មាត្រា៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ។

នាពេល​សវនាការ យុវជន​រូបនេះ សារភាពថា ពិតជា​បាន​ប្រព្រឹត្ត ដូច​ការចោទប្រកាន់​មែន ។ រីឯ​លោក ស៊ិន វីរៈ តំណាង​អយ្យការ សន្និដ្ឋាន​តម្កល់​បទចោទប្រកាន់​នេះ ទុកជាបានការ​ដដែល ។

យុវជន​រូបនេះ និយាយថា ” ចាប់​ខ្ញុំ​នេះ ខ្ញុំ​ដឹង​តើ ខ្ញុំ​មិនមែន​រកស៊ី​គ្រឿងញៀន​ទេ គឺ​ចាប់​ជេរ​រដ្ឋាភិបាល ” ។ យុវជន​រូបនេះ ត្រូវបាន​នគរបាល ខេត្តព្រៃវែង​ឃាត់ខ្លួន រួច​បញ្ជូនមក​ក្រសួងមហាផ្ទៃ  កាលពី​រសៀល​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យ​ឈ្មោះ សាម ភាព អាយុ២៧ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ជ័រ ឃុំ​ព្រៃទទឹង ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង ឲ្យ​ចូល​បង្ហាញខ្លួន​នៅ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួងមហាផ្ទៃ ឲ្យ​បាន​មុន​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បី​សាកសួរ​បំភ្លឺ ពាក់ព័ន្ធ​នឹង​ករណី ប្រើ​ទំព័រ​ហ្វេ​ស​ប៊ុ​កប​ង្ហោះ​វីដេអូ​ឃ្លី​ប ដាក់​បណ្តាសា​ប្រមាថ​អាយុជីវិត សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ។ ប៉ុន្តែ​ក្រោយ​ការសួរដេញដោល លោក​ចៅក្រម លី សុខ​លេង បាន​លើក​ពេល​ប្រកាស​សាលក្រម ទៅ​ថ្ងៃទី២៤ ខែកុម្ភៈ ខាងមុខនេះ​វិញ ៕

aef364d280f5356bf81f269d4a7b047b

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya