ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ហឹ​ង្សា​រំលោភ​សេពសន្ថវៈ លើ​ស្ត្រី​អ្នក​កោសខ្យល់

បុរស​ម្នាក់ ហឹ​ង្សា​រំលោភ​សេពសន្ថវៈ លើ​ស្ត្រី​អ្នក​កោសខ្យល់

កោះកុង ៖ នៅ​ថ្ងៃទី១២ ខែ​កុ​ម្ភះ​ឆ្នាំ២០១៧ បន្ទាប់ពី​ចាប់ខ្លួនបាន នៅ​រសៀល​ថ្ងៃទី ១១ខែ​កុ​ម្ភះ​ឆ្នាំ២០១៧ ដោយ​ចោទ​ពីបទ​ហឹ​ង្សា​រំលោភ​សេពសន្ថវៈ លើ​ស្ត្រី​អ្នក​កោសខ្យល់​ដែល​ប្រព្រឹត្ត​នៅ​ស្ថិតនៅ​ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ ខេត្តកោះកុង កាលពី ថ្ងៃត្រង់ ថ្ងៃ​ដដែល​ផងដែរ។
ជនរងគ្រោះ​ឈ្មោះ សុខ ច​ន្ធី ភេទ​ស្រី អាយុ ៤៦ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ត្រូវ​ជនសង្ស័យ​ឈ្មោះ ម៉ម សុខ​ទយ អាយុ២៣ឆ្នាំ រស់នៅ ឃុំ​តំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្តកំពត និង​ស្នាក់នៅ​បណ្តោះអាសន្ន​ភូមិ​ឃុំ​កើតហេតុ បាន​បបួល​ជនរងគ្រោះ​អោយទៅ​កោសខ្យល់​អោយនៅ​ក្នុង​វត្ត​ចាស់(វត្ត​គី​រី​គង្គា​ចាស់) ពេលទៅដល់​បន្ទប់​មួយ​ក្នុង​វត្ត ជនល្មើស​ក៏បាន​ចាប់បង្ខំ​និង​វាយ​ជនរងគ្រោះ​ចំនួន​បួន​ដៃ ហើយក៏​ចាប់រំលោភ​បានសម្រេច​តែម្តង។ ក្រោយ​ធ្វេ​ី​សកម្ម ភាព​ជនល្មើស​បានគេច​ខ្លួន​ពី​កន្លែងកើតហេតុ ក្រោយពេល​បានទទួល​ពាក្យបណ្ដឹង​កម្លាំង​អហ​ស្រុក​គី​រី​សាគរ​ចំនួន៥នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សែម សា​ខន បាន​ចុះ​ស្រាវជ្រាវ​និង​ចាប់ខ្លួន​ជនសង្ស័យ​បាន​និង​បញ្ជូន​តាម​ខ្សែរ​បណ្តោយ ដើម្បី​ចាត់ការ​តាមច្បាប់ ៕

aviary-image-1486951962599 IMG-20170213-WA0013 IMG-20170213-WA0014

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya