ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ត្រាក់ទ័រ​សណ្តោង​រ៉ឺម៉ក​ដឹក​ម៉ាស៊ីនកិនស្រូវ​បែក​កង់ ជ្រុល​ទៅបុក​កាមរី​ឆ្លាម​ពីក្រោយ របួសធ្ងន់​ស្រាល៤នាក់

ត្រាក់ទ័រ​សណ្តោង​រ៉ឺម៉ក​ដឹក​ម៉ាស៊ីនកិនស្រូវ​បែក​កង់ ជ្រុល​ទៅបុក​កាមរី​ឆ្លាម​ពីក្រោយ របួសធ្ងន់​ស្រាល៤នាក់

ខេត្តពោធិ៍សាត់៖ មនុស្ស​យ៉ាងតិច៤នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេលា​ម៉ោង៥និង៣០នាទី​ព្រឹក​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ចំណុច​ភូមិ​ទួល​ម្កាក់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

នៅ​មុនពេល​កើតហេតុ រថយន្ត​ត្រាក់ទ័រ​សណ្តោង​រ៉ឺម៉ក​បាន​ដឹក​ម៉ាស៊ីនកិនស្រូវ បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ខណៈ​ទៅដល់​ចំណុចកើតហេតុ រថយន្ត​ត្រាក់ទ័រ​បាន​បែក​កង់​ក្រោយ​ផ្នែក​ខាងស្តាំ ក៏បាន​បណ្តាល​ឲ្យ​ជ្រុល​ទៅបុក​រថយន្ត​កាមរី ដែល​កំពុងធ្វើដំណើរ​ពី​ខាងមុខ​តែម្តង ។

សមត្ថកិច្ច​បានបញ្ជាក់​ថា ក្នុង​ហេតុការណ៍​នេះ អ្នកធ្វើដំណើរ​ក្នុង​រថយន្ត​កាមរី​ឆ្លាម៤នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល ហើយ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕

16602971_1829180837356073_2533689478878628824_n 16684309_1829180860689404_4963362158685723610_n 16708300_1829180854022738_5228178787874199453_n 16711769_1829180857356071_4331835194632634092_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya