ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ដើមឈើ​មួយ​ដើម​រលំ​កាត់​ទទឹងផ្លូវ​សង្កត់​ម៉ូតូ ២​គ្រឿង និង​មនុស្ស​ពីរ​នាក់ ​

ដើមឈើ​មួយ​ដើម​រលំ​កាត់​ទទឹងផ្លូវ​សង្កត់​ម៉ូតូ ២​គ្រឿង និង​មនុស្ស​ពីរ​នាក់ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ៧ និង ៣០​នាទី យប់​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៣ បណ្តាល​ឲ្យ​សង្កត់​ម៉ូតូ ២​គ្រឿង និង​មនុស្ស ២​នាក់ រងរបួស ដោយសារ​ភ្លៀងខ្យល់​បោកបក់​ខ្លាំង ។ ដើម​ត្រ​សេក​មួយ​ដើម​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង ក្នុង​សង្កាត់​ទូល​ទំ​ពួ​ង​ទី​១ ខណ្ឌចំការមន បាន​រលំ​ដួល​កាត់​ទទឹងផ្លូវ  ។​
​ទោះជា​យ៉ាងនេះ​ក្តី  ក៏​ម៉ូតូ​ចំនួន ២​គ្រឿង មួយគ្រឿង​ម៉ាក​សង់​កូរ៉េ​សេ​១០០ និង​មួយគ្រឿង​ទៀត​ម៉ាក​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៥ បាន​រង​នូវ​ការខូចខាត​ដោយសារ​ដើមឈើ​សង្កត់ពីលើ​។​
​ក្រោយ​មាន​ហេតុការណ៍​រលំ​ដើមឈើ គេ​បាន​សង្កេតឃើញ​ចរាចរ​ណ៍​នៅត្រង់ចំណុច​ផ្លូវ​កើតហេតុ​មាន​សភាព​កកស្ទះ​យ៉ាងខ្លាំង ប៉ុន្តែ មួយសន្ទុះ​ក្រោយមក​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​ចុះ​អន្តរាគមន៍​កាត់ ជា​កំណាត់ៗ ជញ្ជូន​ចេញពី​ដងផ្លូវ​ភ្លាមៗ ដើម្បី​បញ្ជៀ​ស​ការកកស្ទះ​។
​សូមបញ្ជាក់ថា នេះ​គឺជា​កំហុស​មួយ​របស់​មន្ត្រី នៃ​មន្ទីរ​សាធារណៈការ​រាជធានី​ភ្នំពេញ និង​មន្ត្រី​ការិយាល័យ​សាធារណៈការ​ខណ្ឌចំការមន ដែល​មិនបាន​គិតគូរ​ពិនិត្យពិច័យ​អំពី​មែកធាង​ដើមឈើ ទើប​បណ្តាល​ឲ្យ​ជួប​ឧប្បត្តិ​ហេតុដូច្នេះ​កើតឡើង​។ នេះ​សំណាងល្អ​ហើយ ដែល​ម្ចាស់​ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវ​ដើមឈើ​រលំ​សង្កត់ ប៉ុន្តែ ចំ​មនុស្ស​តែ
​មែកធាង​តូចៗ បើ​មែក​ធំៗ​វិញ មិនដឹង​មនុស្ស​រងគ្រោះថ្នាក់​ដល់ក​ម្រិ​ត​ណា​ឡើយ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya