ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ2គ្រឿង បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល៤នាក់

ឡាន​បុក​ម៉ូតូ2គ្រឿង បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល៤នាក់

ខេត្តស្វាយរៀង ៖ កាលពី​ថ្ងៃទី 12 ខែ កុ​ម្ភះ ឆ្នាំ2017 គ្រោះថ្នាក់​ចរាចរណ៍ នៅលើ​ផ្លូវជាតិ​លេខ១ ចន្លោះ​គីឡូម៉ែត្រ138/139 ស្ថិតនៅ​ក្នុងភូមិ​ប្រសូត្រ២ ឃុំ​ក​ន្តៀ​ង​រាយ ស្រុក​ស្វាយទាប វេលា​ម៉ោង 16 និង 05នាទី កើតឡើង​រវាង រថយន្ត និង ម៉ូតូ ព2គ្រឿង បាន​បណ្តាល​ឲ្យ​មនុស្ស​របួសធ្ងន់​ស្រាល៤នាក់។

មុនពេល​កើតហេតុ មាន​រថយន្ត​និង​ម៉ូតូ បើកបរ​យ៉ាង​លឿន​បញ្ច្រស់​ទិស​គ្នា លុះដល់​ចំណុចកើតហេតុ​ខាងលើ ខាង​ម៉ូតូc125បើកបរ​មិន​គោរព​សិទ្ធ​អាទិ​ភាព​បុក​គ្នា លន់​លឺ​ដូច​រន្ទះបាញ់។ សមត្ថកិច្ច​បានអោយដឹង​ថា រថយន្ត ម៉ាក ឡិច​ស៊ី​ស ពណ៌  ខ្មៅ ស្លាក​លេខ ភ្នំពេញ 2Q 5612 បើកបរ​ដោយ​ឈ្មោះ ម៉ាង កល្យាណ  ភេទ​ប្រុស អាយុ 32 ឆ្នាំ មុខរបរ រត់​តាក់ស៊ី រស់នៅ​ភូមិ លៀប  ឃុំ កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ត ស្វាយរៀង  ទិសដៅ​ពី​លិច ទៅ​កើត  គ្មាន​របួសស្នាម។

2-ម៉ូតូ ម៉ាក​ហុង​សេ125 ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង 1H 6755 បើកបរ​ដោយ​ឈ្មោះ មុំ នៅ ភេទ​ប្រុស អាយុ21 ឆ្នាំ មុខរបរ កម្មករ នៅ​ភូមិ ព្រៃទទឹង ឃុំ​ប្រសូត្រ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង រងរបួស​ស្រាល មិន​ពាក់មួក​សុវត្ថិភាព រីឯ​អ្នករួមដំណើរ​ម្នាក់ ឈ្មោះ ថេ​ង គង្គា ភេទ​ស្រី   អាយុ 17ឆ្នាំ  មុខរបរ កម្មករ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា រងរបួស​ស្រាល (មិន​ពាក់មួក​សុវត្ថិភាព) ទិសដៅ​ពី​ត្បូង​ទៅ​ជើង។

3-ម៉ូតូ​ម៉ាក អ៊ែ​ប្លែក ពណ៌ ក្រហម​ខ្មៅ ស្លាក​លេខ​គ្មាន បើកបរ​ដោយ​ឈ្មោះ ពុត សូរិយា ភេទ​ប្រុស អាយុ 25 ឆ្នាំ មុខរបរ និស្សិត រស់នៅ​ភូមិ ត្រពាំងរុន ឃុំ​ព្រះ​ពន្លា ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង បើក​ពី​ទិស លិចទៅ​កើត រងរបួស​ស្រាល (ពាក់មួក​សុវត្ថិភាព)  មាន​ឌុ​ក​គ្នា 01 នាក់ ឈ្មោះ ពេជ្រ ពន្លឺ ភេទ​ប្រុស អាយុ 25ឆ្នាំ រស់នៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង រងរបួស​ធ្ងន់(បាត់​ជើង​ខាងឆ្វេង) ពាក់មួក​សុ​វត្តិភាព ៕

2e7224d7-1222-468a-abd1-2063e68e6703 6a6f2d38-7161-40f5-8291-4fad26861753 62f954a5-bf2f-4ae9-9cbf-866abd0ce4b6 162bff5d-b4ac-4d61-bf7f-aeffcf1acc09 ed38ac21-7093-44ae-85f6-5a264416f2ed

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya