ភ្នំពេញ៖ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៣ ហើយកន្លែងខ្លះ និងផ្លូវខ្លះស្ទើរមិនអាចធ្វើដំណើរបាន ។
សេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ បានឲ្យដឹងថា កំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ចាប់ពីភ្លើងស្តុបមុខ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ រហូតដល់ជិតរង្វង់មូលចោមចៅ នៅបន្តជន់លិចនៅឡើយ រហូតដល់ត្រឹមក្បាលជង្គង់ គិតត្រឹមវេលាម៉ោង ប្រមាណ ៦និង៣០នាទីព្រឹកថ្ងៃនេះ។
យ៉ាងណាក៏ដោយ កម្លាំងនគរបាលចរាចរជើងគោក និងកម្លាំងនគរបាល មូលដ្ឋាន របស់ខណ្ឌពោធិ៍សែនជ័យ បាននិងកំពុងជួយបញ្ជាចរាចរ ដើម្បីឲ្យប្រជាពលរដ្ឋ អាចធ្វើដំណើរ ទៅផ្លូវផ្សេងបាន ខណៈម៉ូតូប្រភេទខ្លះ ដូចជា ម៉ាកគុប មិនអាចធ្វើដំណើរ ឆ្លងកាត់នោះទេបានឡើយ។
សូមបញ្ជាក់ថា កាលពីយប់មិញ ដោយសារតែ ផ្លូវមុខ ព្រលានយន្តហោះ ត្រូវបានលិចលង់នោះ បានបណ្តាលឲ្យ បុរសវ័យជាង៦០ម្នាក់ ត្រូវភ្លើងឆក់ស្លាប់ ខណៈជនរងគ្រោះ បានចាកចេញពីផ្ទះ ហើយដើរនៅជិត បង្គោលភ្លើងដូច្នេះ ប្រជាពលរដ្ឋ ផ្សេងទៀត នៅពេលមានភ្លៀងធ្លាក់ខ្លាំង និងជន់លិចខ្លាំងនោះ ត្រូវជៀសវាងទៅ ជិតបង្គោលភ្លើង ខ្លាចមានគ្រោះថ្នាក់ ដោយយថាហេតុ ៕