ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ក្លែងបន្លំ​ឯកសណ្ឋាន

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ក្លែងបន្លំ​ឯកសណ្ឋាន

ខេត្តក្រចេះ ៖ ឃាត់ខ្លួន​ជនសង្ស័យ​នេះ គឺធ្វើឡើង​នៅវេលា​ម៉ោង ១៣ និង៣០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅ​ចំណុច​ភូមិ១០៥ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ។ មន្ត្រី​ដដែល​បាន​បន្ត​ឱ្យដឹងទៀតថា ជនសង្ស័យ​ដែល​ត្រូវបាន កម្លាំង​កងរាជអាវុធហត្ថ ធ្វើការ​ឃាត់ខ្លួន​នោះ​មានឈ្មោះ ទឹម គម ភេទ​ប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​អូរ​ស្ពាន ឃុំ​ស្ពាន​មានជ័យ ស្រុក​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី។

មន្ត្រី​អាវុធហត្ថ​ខាងលើ​បាន​បន្ត​ឱ្យដឹងទៀតថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន គឺ​បាន​ស្លៀកពាក់​ឯក​ស​ណ្ជា​ន​រដ្ឋបាល​ព្រៃឈើ និង​បាន ដាក់​ប៉ុស្តិ៍ យកលុយ​ពី ប្រជាពលរដ្ឋ ដែល​រក​សុ​ី​ដឹកឈើ តាម​រទេះគោ តាម​គោយន្ត​កន្ត្រៃ និង​ម៉ូតូ ជា​ច្រើនដង​មកហើយ។ លោក​វរសេនីយ៍ត្រី អឹ​ុ​ម ចិ​ត្រា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ចិត្ត​បុរី បានបញ្ជាក់​អោយដឹងទៀតថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ខាងលើនេះ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ក៏បាន​ធ្វើការ​ឃាត់​ចាប់ និង​រឹបអូស​វត្ថុតាង​មួយចំនួន ពី​ជនសង្ស័យ​រួមមានៈ០១. ឯកសណ្ឋាន​រដ្ឋបាល​ព្រៃឈើ ចំនួន០១កំ​ប្លេ , ០២. មួក ចំនួន០១ , ០៣. ខ្សែក្រវ៉ាត់​សី​ុ​វិល ចំនួន០១ , ០៤. ប្រាក់រៀល ចំនួន៣៥០០០រៀល , ០៥. ទូរស័ព្ទ​ចំនួន០១គ្រឿង។ លោក​បាន​បន្តថា បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

388cb138-7ced-4790-9616-05bf6bd63bf0 95776753-1a17-444e-8bf4-f77c94a0de37 fd6cf27b-1d9a-439d-9506-f9ca94543ac1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya