ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ខ្លាំង​ប៉ះ​ខ្លាំង ឈានទៅ​ប្រើ​ហឹ​ង្សា បណ្តាលឱ្យ​រងរបួស​ខ្លួនឯង រយះ​ថ្ងាស់​យ៉ាងដំណំ

ខ្លាំង​ប៉ះ​ខ្លាំង ឈានទៅ​ប្រើ​ហឹ​ង្សា បណ្តាលឱ្យ​រងរបួស​ខ្លួនឯង រយះ​ថ្ងាស់​យ៉ាងដំណំ

ភ្នំពេញ ៖ នៅ​ម៉ោង០៨និង៣០នាទី​យប់ ថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៧ នៅ​ផ្លូវ​បេតុង ភូមិ​ថ្ម​គោ១ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

យុវជន​ដែល​រងរបួស​ឈ្មោះ គឹម  ង៉ែត អាយុ១៧ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ផ្លូវ​បេតុង ភូមិ​ថ្ម​គោ១ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ របួស​ថ្ងាស់​មុខ​ផ្នែក​ខាងឆ្វេង។ អ្នកបង្ក​ឈ្មោះ កង ពេ​ជ​មុន្នី ភេទ​ប្រុស អាយុ៣៣ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ថ្ម​គោ១ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

មុន​កើតហេតុ​ខណៈដែល​ខ្លួន​ដើរមក​លេង​ក្រៅ​ផ្ទះ​ស្រាប់តែ​មនុស្ស​ក្នុងផ្ទះ ជនបង្ក​បាន​ស្រែក​ដៀមដាម​ឱ្យ​ខ្លួន​ថា ជា​ខ្ទើយ ដោយសារ​ខឹង​ក៏​ក្លាយជា​ទំនាស់​ពាក្យសម្ដី​ទៅវិញទៅមក ស្រាប់តែ​គ្រួសារ​ជនបង្ក​ខាងលើ​មាន​គ្នា​ប្រហែល១០នាក់មក​ព្រួត​វាយ​មកលើ​គាត់​តែម្នាក់ឯង បណ្តាលឱ្យ​រងរបួសរ​យះ​ថ្ងាស់​ខាងឆ្វេង​ហូរឈាម​ពេញមុខ​តែម្តង។

មុន​កើតហេតុ​ក្មួយ​ស្រី​គាត់​ឈ្មោះ រុណ សុភ​ត្ត្រា អាយុ១៩ឆ្នាំ បាន​មកឈរ​លេង​មុខផ្ទះ ក្រោយមក​ស្រាប់តែ​ឃើញ​មានទំនាស់​ជាមួយ​យុវជន​ខាងលើ ពេលនោះ​គាត់​បានចេញ​ពីក្នុងផ្ទះ​មកជួយ​អន្តរាគមន៍ និង​បាន​ប្រវាយប្រតប់​ជាមួយ​យុវជន​ខាងលើ​មែន ប៉ុន្តែ​ប្រើ​ដៃ​ទៅវិញទៅមក​ទេ ចំណែក​ក្បាល​ដែល​បែក​នោះ គឺ​យុវជន​នេះ​ដួល​ប៉ះ​ដុំថ្ម​ដោយ​ខ្លួនឯង​ទេ ៕

2ff70dd9-04aa-4913-a0c1-3e964d9253c8 26160b4b-4a05-4b7b-a20f-049b264d60c9 7714193c-3a87-45f1-8620-7fa87be6d4f4 e74f7f51-6d06-4d05-a7e5-79ae8ff29615

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya