ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ចង់ដឹង ខ្ញុំ​ត្រូវតែ​ហ៊ាន​សាក

ចង់ដឹង ខ្ញុំ​ត្រូវតែ​ហ៊ាន​សាក

ខេត្តកំពង់ស្ពឺ ៖ ហេតុការណ៍​ឃាត់​ក្មេងប្រុស​អាយុ១៤ឆ្នាំ​ខាងលើ កើតឡើង​កាលពី​វេលា​ម៉ោង ៤រសៀល​ថ្ងៃទី១១ខែកុម្ភៈ​ឆ្នាំ២០១៧ នៅក្នុង​ភូមិ​ទី១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្មេងប្រុស​អាយុ១៤ឆ្នាំ​ម្នាក់ ត្រូវបាន​ម្តាយ​ក្មេងស្រី​អាយុ៤ឆ្នាំ ប្តឹង​អោយ​នគរបាល​ចាប់ខ្លួន​ថា បាន​ចាប់​កូនស្រី​គាត់ រំលោភ​រហូត​បានសម្រេច។  នគរបាល​ស្រុក​ភ្នំស្រួច បាន​និយាយ​អោយដឹងថា បន្ទាប់ពី​ម្តាយ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ក.វ.ន អាយុ27ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី1 ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច បានមក​ប្ដឹង​សមត្ថកិច្ច​ថា មានឈ្មោះ ស៊ុ​ក រតនា ភេទ​ប្រុស អាយុ14ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា បាន​ចាប់រំលោភ​សេពសន្ថវៈ កូនស្រី​របស់គាត់​ឈ្មោះ ឈ.ម.ហ អាយុ04ឆ្នាំ នៅ​ថ្ងៃទី10.02.2017 វេលា​ម៉ោង13:30នាទី នៅ​ចំណុច​លើផ្ទះ​របស់​ជនសង្ស័យ។

សមត្ថកិច្ច​បាន​ហៅ​ឈ្មោះ ស៊ុ​ក រតនា មក​សាកសួរ ខ្លួន​ក៏បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​បបួល និង​ចាប់ដៃ កុមារី​រងគ្រោះ ឡើងទៅ​លើផ្ទះ​របស់ខ្លួន រួច​ចាប់រំលោភ​សេពសន្ថវៈ ប្រាកដ​មែន។ បច្ចុប្បន្ន​យុវជន​ខាងលើ ត្រូវបាន​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត តាមផ្លូវ​ច្បាប់៕

9a7db256-0f7a-47de-bb71-5bb0edeaf553 12274666_958668067515024_9169178058726947367_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya