ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ចាប់ខ្លួន​អ្នកកាសែត០៤នាក់ កំហែង​យកលុយ​ពី​ដេប៉ូ​ឈើ១លាន​រៀល

សមត្ថកិច្ច​ចាប់ខ្លួន​អ្នកកាសែត០៤នាក់ កំហែង​យកលុយ​ពី​ដេប៉ូ​ឈើ១លាន​រៀល

ខេត្ត​ឧ​ត្ត​រ​មានជ័យ៖ នៅ​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ បានទទួល បណ្តឹង​របស់​ជនរងគ្រោះ និង​បញ្ជា​របស់លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ. បានធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន ០៤ នាក់ ពី(បទ​កំហែង​យក) ៖
១.ឈ្មោះ ស៊ិ​ញ សំឡី ភេទ ប្រុស​អាយុ ៤០ឆ្នាំ នាយក​និពន្ធ​សារពត៌មាន (វិមាន​ឯក រាជ្យ) រស់នៅ​ភូមិ គោក​ឫស្សី ឃុំ កែវ​ព​រ័ ស្រុក​ពួក ខេត្ត សៀមរាប។
២.ឈ្មោះ ស ធុច ភេទ​ប្រុស​អាយុ ៤១ ឆ្នាំ ជា​ភ្នាក់ងារ​សារពត៌មាន (កោះ​ពេជ្រ ) រស់នៅ​ភូមិ ដូន​ស ឃុំ​ស្វាយជ្រុំ ស្រុក​ស្វាយជ្រុំ ខេត្ត ស្វាយរៀង។
៣.ប៉ាវ​ទិ​ត ណា​រ៉ុង ភេទ ប្រុស អាយុ៣២ឆ្នាំ
អ្នកយក​ពត៌មាន(ខ្មែរ​ម្ចាស់​ស្រុក)
រស់នៅ​ភូមិ​ព្រែក​ព្រះ ឃុំ​ស្វាយប៉ោ ស្រុក
ស្វាយប៉ោ ខេត្ត បាត់ដំបង។
៤. ឈ្មោះ សឿង សាន ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ។
រស់នៅ​ភូមិ​តាំងក្រសាំង,ឃុំ​តាំងក្រសាំង
ស្រុក​បាធាយ ខេត្តកំពង់ចាម។
ក្រុម​ជនសង្ស័យ​មាន​គ្នា០៦នាក់​រថយន្ត ០២ គ្រឿង​ង១ ម៉ាក Camry ពណ៌​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ ភ្នំពេញ 2C 0130 និង០១គ្រឿង​ង​ទៀត Camry កាលី​ហ្វ​ក​ញ៉ា ពណ៌​ក្រហម មិន​ចាំ​ស្លាក​លេខ​បាន​ទៅ​គំរាម​ទារប្រាក់​ពី​ជនរងគ្រោះ ឈ្មោះ នូវ​សាន ភេទ ប្រុស អាយុ ៤៣ ឆ្នាំ​រស់នៅ​ភូមិ​ទំនប់​ថ្មី ឃុំ-ស្រុក​ត្រពាំង​ប្រាសាទ ដោយ​គំរាមថា​និង​ចុះផ្សាយ​បើ​ពុំបាន​ប្រាក់.គេ​និង​ផ្សាយ​ពី​ជនរងគ្រោះ ថា​រកស៊ី​ឈើ។
តាម​ចម្លើយ​ជនសង្ស័យ​ពួកខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ពិតប្រាកដ​មែន
-វត្ថុតាងចាប់យក: ប្រាក់ចំនួន១លាន ២៩ម៉ឺនរៀលនិងរថយន្ត ០១គ្រឿងនៅសល់ក្រៅ​ពី​នោះ​ត្រូវ​បក្ខពួក ០២នាក់​ដែល​រត់​រួច​យកទៅ​ជាមួយ។
+ចំពោះ​ប្រាក់​ជា​វត្ថុតាង​ចាប់យក​បាន​គឺ​ត្រូវបាន​ផ្ទៀងផ្ទាត់​លេខ​លើ​ក្រដាសប្រាក់​ឃើញថា​ត្រូវ​និង​លេខ​ដែល​ជនរងគ្រោះ​បាន​កត់​ទុក មុនពេល​ប្រគល់​ឲ្យ​ក្រុម​ជនសង្ស័យ។
-បច្ចុប្បន្ន​កំពុងធ្វើការ​សាកសួរ កសាងសុំណុំគ្រឿងតាមនីតិវិធី ៕

16683811_710858242420857_1342605517484739014_n 16684334_710858222420859_4668776804869082020_n 16708200_710858195754195_1652468878511940865_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya