ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី ឆបោក​ម៉ូតូ

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី ឆបោក​ម៉ូតូ

ភ្នំពេញ៖ កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមុខ​ផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ១ ភូមិ​យក​បាត្រ១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ។   ជនសង្ស័យ​ឈ្មោះ ឡុង គឹម​ម៉េង ភេទ​ប្រុស អាយុ៤៨ឆ្នាំ មុខរបរ​សន្តិសុខ​ឯកជន ស្នាក់នៅ​ផ្ទះជួល ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រីឯ​ជនរងគ្រោះ ឈ្មោះ ភាព ធី​ម ភេទ​ប្រុស អាយុ៣៤ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ ជួល​លេខ៣ ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

មុនពេល​កើតហេតុ ជនសង្ស័យ បាន​ហៅ​ម៉ូតូ​ជនរងគ្រោះ​ជិះ ម៉ូតូ​ម៉ាក​ហុងដា​សេ១២៥ ពណ៌​ខ្មៅ សេរី២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1BS-2586 ជិះ​ពី ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ឲ្យ​ថ្លៃឈ្នួល១០ដុល្លារ មកដល់​ចំណុចកើតហេតុ​ខាងលើ ជនសង្ស័យ ក៏​ឲ្យ​ជនរងគ្រោះ​ឈប់​ម៉ូតូ ចូល​ផឹក​កាហ្វេ​សិន ជនសង្ស័យ ក៏បាន​ប្រើល្បិច​ខ្ចី​ម៉ូតូ ជនរងគ្រោះ​ប្រាប់ថា ទៅ​ទារលុយ​គេ​មួយ​ភ្លេ​ត រួច​ក៏​យកទៅលក់​នៅ​ម្តុំ​អូរ​ឬ​ស្សី បាន៤៥០ដុល្លារ ស៊ីចាយ​អស់ ។ លុះដល់​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ​ម៉ោង៨៖០០ ជន​រង គ្រោះ​ឃើញ ជនសង្ស័យ នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់ ចោមចៅ ក៏​រាយការណ៍ ប្រាប់​សមត្ថកិច្ច​ឃាត់ខ្លួន ប្រគល់ជូន​សមត្ថកិច្ច នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាមច្បាប់ ៕

5e695e1d965387e4e096b80e1116d7e1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya