ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ស្ដ្រី​២​នាក់​ត្រូវ​​ចោរឆក់​កាបូប​​បានសំរេច ​

ស្ដ្រី​២​នាក់​ត្រូវ​​ចោរឆក់​កាបូប​​បានសំរេច ​

ភ្នំពេញ ៖ ករណី​ចោរឆក់​កាបូប​លុយ​បានកើត​ឡើង​នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៣ តាម បណ្ដោយ​ផ្លូវ​លេខ​២៣០​កែង​ផ្លូវ​លេខ ២៣១​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួល គោក ។​
​ហេតុការណ៍​គួរឱ្យភ្ញាក់ផ្អើល​១​បាន​កើតឡើង​បន្ទាប់ពី​ស្ដ្រី​២​នាក់ បងប្អូន​បាន​ជិះ​ម៉ូតូ​ទៅ​ផ្សារ​ដើម្បី​ទិញ បន្លែ​យកមក​លក់​ក៏ត្រូវ​ក្រុមចោរ​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​មក​ធ្វើ​សកម្មភាព​ឆក់ យក​កាបូប​ពី​ចង្កេះ​បានសម្រេច​រួច​ជិះ គេចខ្លួន​ហើយ​នារី​រងគ្រោះ​បាន​បើក ម៉ូតូ​ដេញតាម​ក្រុមចោរ​នោះ ក៏​ដួល​ម៉ូតូ​ខ្លួនឯង​ទៀត​ប៉ុន្ដែ​សំណាងល្អ មិន​រងរបួស​ធ្ងន់ធ្ង​រ ។​
​នារី​រងគ្រោះ​ទាំង ២​នាក់  មិន​ត្រូវបាន​ស្គាល់ឈ្មោះ​ទេ​នាង​មាន​វ័យ ប្រហែល​ជាង​៣០​ឆ្នាំ​ហើយ​ក្នុង​កាបូប ដែល​ត្រូវ​ចោរឆក់​ខាងលើ​នោះ​មាន លុយ​ចំនួន​៥០០​ដុល្លារ​អាមេរិក ខ្សែក​មាន​បន្ដោង​១​ខ្សែ អត្ដ​សញ្ញាណ​ប័ណ្ណ​១​សន្លឹក ។ ចំណែកឯ​ជនសង្ស័យ​មាន គ្នា​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្គូ​ពី ពណ៌​ស  មិន​ចាំ​ស្លាក​លេខ  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya