ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ករណី​នាយការិយាល័យ​ចរាចរណ៍​ជើង​ទឹកហ៊ាន​ដោះលែង​មុខសញ្ញា(ឆក់​ត្រជាក់)អគ្គស្នងការ​នគរបាល​ជាតិនិងអភិបាលខេត្តគួរតែមាន​បើក​ការស៊ើបអង្កេតពីព្រោះ​រឿងនេះ​មិន​បានធ្វើ​របាយការណ៍​ជូន​ជំនាញនិង​ថ្នាក់លើ​ឲ្យ​ដឹង! ហើយ​ឆ្លើយថា(មិនបាន​ស្គាល់​ឧបករណ៍​បទល្មើសឆក់​ត្រជាក់)

ករណី​នាយការិយាល័យ​ចរាចរណ៍​ជើង​ទឹកហ៊ាន​ដោះលែង​មុខសញ្ញា(ឆក់​ត្រជាក់)អគ្គស្នងការ​នគរបាល​ជាតិនិងអភិបាលខេត្តគួរតែមាន​បើក​ការស៊ើបអង្កេតពីព្រោះ​រឿងនេះ​មិន​បានធ្វើ​របាយការណ៍​ជូន​ជំនាញនិង​ថ្នាក់លើ​ឲ្យ​ដឹង! ហើយ​ឆ្លើយថា(មិនបាន​ស្គាល់​ឧបករណ៍​បទល្មើសឆក់​ត្រជាក់)

 

កំពង់ឆ្នាំង៖ករណី​នគរបាល​ចរាចរណ៍​ជើង​ទឹកដោះលែង​ជនបង្ក​ហេតុ​ចំនួន០២នាក់ដោយមាន​ជាប់ទាក់ទង​និង​ឧបករណ៍បទល្មើស(ឆក់​ត្រជាក់)អគ្គស្នងការ​នគរបាល​ជាតិនិង​អភិបាលខេត្តគួរតែមាន​ចំណាត់ការស៊ើបអង្កេតចំពោះ​នាយការិយាល័យ​ចរាចរណ៍​ជើង​ទឹកដែល​ហ៊ាន​ដោះលែង​មុខសញ្ញា(ឆក់​ត្រជាក់)មិន​ធ្វើ​របាយការណ៍​ជូន​ប្រធាន​មន្ទីរ​កសិកម្មនិង​ថ្នាក់ដឹកនាំដែលជា​ស្នងការ​នគរបាល​ខេត្តស្នងការរង​ទទួលបន្ទុក​សណ្តាប់ធ្នាប់និង​ចរាចរណ៍។

-បើ​រកឃើញ​មាន​កំហុស​ពិតមែន​នោះតើ​គួរ​ដាក់វិន័យ​បែបណា​ឲ្យ​បាន​សមរម្យជៀសវាង​មន្ត្រីក្រោមឱវាទ​មានការ​រិះគន់ថាអ្នកខ្លះ​គ្រាន់តែ​ធ្វើ​ខុស​ប​ន្ទិ​ចប​ន្ទួ​ច​ដកប​ញ្ឍ​រ​ជើង​រាប់​ខែផ្លាស់ប្តូរ​ភារកិច្ចស្រាប់តែ​មកដល់​ពេលមាន​អ្នកធ្វើ​ខុស​ធំដុំបែ​ជាស​ង្ងំ​ស្ងៀមមិនមាន​វិធានការ​ឲ្យ​សមស្របនិង​កំហុស​ទៅវិញ។

-មិន​ត្រឹម​ប៉ុណ្ណោះនាយការិយាល័យនគរបាល​ចរាចរណ៍​ជើង​ទឹកលោកកែវរតនាបាន​ឆ្លើយថា (មិន​ស្គាល់​នោះ​ជា​ឧបករណ៍​បទល្មើសឆក់​ត្រជាក់)គាត់​បាន​រាយការណ៍តែ​គ្រោះថ្នាក់​ចរាចរណ៍​ជើង​ទឹកទៅ​ថ្នាក់លើ។ប៉ុន្តែរបាយការណ៍បទល្មើស​ឆក់​ត្រជាក់អត់​មាន​រាយការណ៍ទៅកាន់​ស្នងការស្នងការរងទទួលបន្ទុកនិង​ព្រះរាជអាជ្ញា​ខេត្ត​ឡើយ។ករណីនេះ​ត្រូវបាន​គេ​សង្ស័យថាមាន​ការកែ​សំណុំរឿង (ដូរ​ចម្លើយ)។ទំនងជា​ថ្នូរ​និង​លុយកាក់ប្រភព​ចេញពី​ប្រជាពលរដ្ឋ​វៀតណាមបង្ហើប​ថាជនល្មើស​ទាំង២នោះបាន​ចំណាញ​លុយ៥លាន​រៀល។

-ប្រភពពីមន្ត្រីនគរបាល​មួយចំនួនបាន​បង្ហើប​ឲ្យ​ដឹងថាប្រសិនជា​ថ្នាក់ដឹកនាំរកឃើញ​កំហុស​ទាំង៤ខាងក្រោមនោះ​មន្ត្រីនគរបាល​រូបនោះ​និង​ត្រូវ​ដក​តួនាទីឬក៏​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​ផងដែរ(បទបញ្ជា​វិន័យ​នគរបាល០០៦/មិន​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ/ដោះលែង​ជនល្មើស/កែរ​សំណុំរឿងដូរ​ចម្លើយ)។

-បើតាម​ស្នងការរងទទួល​ទទួលបន្ទុក​បុ​គ្ក​លិ​កលោកស៊ុំសុជាតិបាន​បញ្ជាក់ថាករណីនេះ​កំពុង​ថិ​ត​ក្នុងការ​ស៊ើបអង្កេតប្រសិន​រកឃើញ​មាន​កំហុសនិង​ត្រូវធ្វើ​ការអប់រំតែ​បើសិនជាស្នងការរង​ទទួលបន្ទុកចរាចរណ៍និង​សណ្តាប់ធ្នាប់រកឃើញថា​មាន​កំហុស​ធំដុំ​នោះគឺជា​រឿង​មួយ​ផ្សេង។

-សូម​រំលឹកថាជនបង្ក​និង​ជា​មុខសញ្ញា(ឆក់​ត្រជាក់)ចំនួន០៣នាក់ដែល​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ចនៅវេលា​ម៉ោង១៩និង៥នាទី​យប់ថ្ងៃទី០១ខែ​កុ​ម្ភះឆ្នាំ២០១៧នៅ​ចំណុច​ភូមិ​ចុង​កោះសង្កាត់​ផ្សារឆ្នាំងពេលដែល​ប្រជាពលរដ្ឋដេញចាប់​ឃាត់ខ្លួនប្រគល់​ឲ្យ​សមត្ថកិច្ច​នគរ​បាលច​រាច​រណ៍នៅលើ​ទូក​របស់​ពួកគេ​មានឧបករណ៍​ឆក់​ត្រជាក់ផងដែរ។ដោយសារ​ជន​ទាំង០៣នាក់បានចេញ​ទៅធ្វើ​សកម្មភាព​បទល្មើស​ឆក់​ត្រជាក់ដោយ​កាណូត​របស់គេ​បាន​បើក​មាន​ល្បឿន​លឿនជាហេតុ​ទៅបុក​និង​បា​ឡា​ស្មាច់១គ្រឿង​ទៀតបណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត។និង​ត្រូវបាន​សមត្ថកិច្ច​គេ​ដោះលែង​វិញ​ចំនួន២នាក់នៅ​យប់​ថ្ងៃទី០៣ខែ​កុ​ម្ភះឆ្នាំ២០១៧គឺ​ឈ្មោះ (ឈ្មោះង្វៀងយ៉ាំង​អាងនិង​ឈ្មោះឡេយ៉ាំងទឹង)។

-នាយការិយាល័យ​ចរាចរណ៍​ជើង​ទឹកបាន​រាយការណ៍​សុំ​ការដោះលែង​មនុស្ស០២នាក់ដោយ​លើ​ហេតុ​ផង​ថាជា​អ្នករួមដំណើរទៅកាន់​ព្រះរាជអាជ្ញារង​ខេត្តលោកឡុងស៊ីថាត្រឹមតែ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ប៉ុណ្ណោះ។

-ចំណែក​រឿង​ជន​ទាំង០៣នាក់មាន​ឧ​បរក​រណ៍ឆក់​ត្រជាក់និង​ជា​មុខសញ្ញា (ឆក់​ត្រជាក់លួចប្រើប្រាស់​គ្រឿងញៀន ) អត់​មាន​រាយការណ៍​ឡើយ។ចំណែក​លោកងិនហ៊ុនប្រធាន​មន្ទីរកសិកម្ម​ខេត្តបាន​ប្រាប់ថាមកទល់​ថ្ងៃទី១០ខែ​កុ​ម្ភះ​នេះមិនទាន់​ឃើញលោកកែវរតនានាយការិយាល័យនគរបាល​ចរាចរណ៍​ជើង​ទឹកបញ្ជូន​របាយការណ៍​មក​នៅឡើយ​ទេ ៕16652435_710292839144064_349186030_n 16683434_710292899144058_2082587930_n 16684693_710292852477396_399531918_n 16699743_710292892477392_1683390537_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya