ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ព្រោះ​រឿង​គំនុំ ឃាត់ខ្លួន​ជនសង្ស័យ៣នាក់ ជា​ឪពុក​និង​កូន ក្រោយ​ផ្ទុះ​ហិង្សា

ព្រោះ​រឿង​គំនុំ ឃាត់ខ្លួន​ជនសង្ស័យ៣នាក់ ជា​ឪពុក​និង​កូន ក្រោយ​ផ្ទុះ​ហិង្សា

(ពោធិ៍សាត់)៖ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅ​ចំណុច​ផ្សារ​លាច ស្ថិតក្នុង​ភូមិ​ពេ​ជ​បាន ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់។

កម្លាំង​នគរបាល​ស្រុក​ភ្នំក្រវាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ៣នាក់ ជា​ឪពុក​និង​កូន ក្រោយ​ផ្ទុះ​ហិង្សា ជាមួយ​ជនរងគ្រោះ​ដែលជា​អជីវ​ករ​ដូចគ្នា ព្រោះតែ​រឿង​គំនុំ​ផ្ទាល់ខ្លួន បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ និង​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក ពោធិ៍សាត់។

ករណី​ហឹ​ង្សា​ដោយ​ចេតនា​ខាងលើនេះ បង្កដោយ​ឈ្មោះ មាស សុខ​ឃៀង អាយុ៥៣ឆ្នាំ ជា​អាជីវករ​ផ្សារ​លាច, ឈ្មោះ គាន ពេជ្រ អាយុ១៩ឆ្នាំ ត្រូវជា​កូន និង​ឈ្មោះ​គាន ឆៃ អាយុ១៨ឆ្នាំ ត្រូវជា​កូន​ដែរ ទាំង៣នាក់​ឪពុក​និង​កូន រស់នៅ​ភូមិ​ពេ​ជ​បាន ឃុំ​លាច ស្រុក​ភ្នំក្រវាញ។ ជនរងគ្រោះ​ឈ្មោះ វ៉ាន់ គីម អាយុ២៣ឆ្នាំ ជា​អាជីវករ​ផ្សារ​លាច បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រៃ​ខ្លុង ឃុំរ​កាត ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់។

នៅពេល​កើតហេតុ​ខាងលើ ឈ្មោះ គីម វ៉ាន់ បាន​វាយ​ប្រតាយប្រតប់​គ្នា​ជាមួយ ឈ្មោះ មាស សុខ​ឃៀង ភ្លាមនោះ មានឈ្មោះ ញឹក សុខុន ភេទ​ស្រី ដែលជា​អាជីវករ​ដូចគ្នា​បានមក​ឃាត់។ ពេល​កំពុង​ឃាត់ ឈ្មោះ គាន ពេជ្រ និង​ឈ្មោះ គាន ឆៃ ដែល​ត្រូវជា​កូន​របស់​ឈ្មោះ មាស សុខ​ឃៀង បាន​យក​កាំបិត និង​ដែក ដេញ​កាប់​ចាក់ ទៅលើ​ឈ្មោះ គឹម វ៉ាន់ ចំ​កំភួន​ដៃស្តាំ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ត្រូវបាន​ឈ្មោះ តំ នាង បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍សាត់ ៕

fn-2017-02-10-19-49-13-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya