ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ក្រសួងធនធានទឹកនិងអាជ្ញាធរខេត្ដបាត់ដំបង​ប្រើគ្រឿងចក្រកាយ​បង្ហូរទឹកពីអាងកំពូងពួយ

ក្រសួងធនធានទឹកនិងអាជ្ញាធរខេត្ដបាត់ដំបង​ប្រើគ្រឿងចក្រកាយ​បង្ហូរទឹកពីអាងកំពូងពួយ

បាត់ ដំបង ៖លោក ចាន់ យុត្ថា នាយខុទ្ទកាល័យនិងជាអ្នកនាំពាក្យក្រសួងធនធានទឹក និង ឧតុនិយម បានមានប្រសាសន៍ថា តាំងពី ដើមឆ្នាំមកម្ល៉េះ ក្រុមការងាររបស់ក្រសួង បានជួសជុលអាងកំពីងពួយក្នុងលក្ខណៈ ទ្រង់ទ្រាយធំ ដោយសារតែយើងពុំដែល បានធ្វើមួយរយៈកន្លងមកតាំងពីសម័យ ប៉ុល ពត ដែលការជួសជុលខ្លះមានទ្រង់ ទ្រាយតូច ។ ប៉ុន្ដែដោយមានកិច្ចសហ ប្រតិបត្ដិការជាមួយប្រទេសកូរ៉េ ទើបក្រុម
ហ៊ុនរបស់ប្រទេសនេះកំពុងធ្វើការជួស ជុលទ្រង់ទ្រាយធំនៅទំនប់អាងកំពីងពួយ ។
នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣ ក្រុមការងាររបស់ក្រសួង និងមន្ទីរធនធានទឹក សហការជាមួយ អាជ្ញាធរខេត្ដបាត់ដំបង បានចុះអន្ដរាគមន៍ ជួយដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ ក្នុងនោះក្រសួងធនធានទឹកបាន ឯកភាពជាមួយ អាជ្ញាធរខេត្ដសម្រេច កាយប្រឡាយដែលមានប្រវែង៣០ម៉ែត្រ ជម្រៅ២,៥ម៉ែត្រ ដើម្បីរំដោះទឹកពីអាង កំពីងពួយ ជៀសវាងទំហំទឹកធំអាចហូរ បាក់ទំនប់ដោយ ប្រការណាមួយ ។ លោកនាយខុទ្ទកាល័យ បានបញ្ជាក់ថា នៅឆ្នាំក្រោយក្រសួងនឹង មានផែនការ ជួសជុលជាលក្ខណៈទ្រង់ទ្រាយធំដែលគ្មាន បញ្ហាអ្វីនឹងត្រូវកើត ឡើងពេលដែលទឹក ស្រកសម្រាប់ឆ្នាំក្រោយៗទៀត ។
លោកបន្ដថា ក្រុមការងាររបស់ក្រសួង កំពុងតែមមាញឹកក្នុងការប្រើប្រាស់គ្រឿង
ចក្រនៅទីនោះដោយយកចិត្ដទុកដាក់ បំផុត បន្ទាប់ពីអាជ្ញាធរខេត្ដ ក៏ដូចជា សមត្ថកិច្ចកំពុងចូលរួមអន្ដរាគមន៍ជួយ ប្រជាពលរដ្ឋ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya