ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ស្លាប់២នាក់​ក្នុង​យប់​ថ្ងៃ​តែមួយ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងគ្នា

ស្លាប់២នាក់​ក្នុង​យប់​ថ្ងៃ​តែមួយ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងគ្នា

កំពង់ឆ្នាំង៖ករណី​គ្រោះថ្នាក់​ចរាចរ​ណ៌​ពីរ​កន្លែង​ដាច់​គ្នា នៅលើ​ផ្លូវជាតិ​លេខ៥ បាន​បណ្តាលអោយ​មនុស្ស២នាក់​បាន​ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ ដែល​ករណី​ទី១បានកើត​ឡើង នៅវេលា​ម៉ោង ៨និង៣០នាទី​យប់​ថ្ងៃទី០៩ ខែ​កុ​ម្ភះ ឆ្នាំ២០១៧ នៅ​ចំណុច​ភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉ង ស្រុក​បរិបូរ​ណ៌ និង​ករណី​ទី២ កើតឡើង​នៅ​ម៉ោង​ប្រហែល​គ្នា នៅ​ចំណុច​ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ។

សមត្ថកិច្ច​នគរបាល​បានអោយដឹងថា ករណី​ទីមួយ ជនរងគ្រោះ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ គ្រាន់តែ​ដឹងថា គាត់​មាន​ទីលំនៅ​ខេត្តពោធិសាត់ តែ​បានមក​ស្នាក់នៅ​ធ្វើ​ជាង​ម៉ូតូ នៅ​ខេត្តកំពង់ឆ្នាំង ។ មុនពេល​កើតហេតុ គាត់​បាន​ជិៈ​ម៉ូតូ​ត្រឡប់​ពី​ធ្វើបុណ្យ​វិញ ដោយ​ភ្លេច​លើក​ជ​ន្ទុ​ល​ម៉ូតូ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជ​ន្ទុ​ល​ម៉ូតូ​បុក​ថ្នល់​បណ្តាលអោយ​ដួល ម៉ូតូ​ធ្លាក់​ជនរងគ្រោះ​ទៅ​ថ្នល់ជាតិ ភ្លាមៗនោះ​មាន​រថយន្ត បើក​មកពី​ក្រោយ ជាន់​ចំ​កង់​ក្រោយ​រថយន្ត​ខាងឆ្វេង​ចំក្បាល​ជនរងគ្រោះ​បណ្តាលអោយ​ផ្ទុះ​ក្បាល​ជនរងគ្រោះ ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង ។ចំណែក​រថយន្ត​បង្ករ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 3A.0397 បើកបរ​ដោយ​ឈ្មោះ រដ្ឋ ភ​ស្ត​តាង អាយុ២៨ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ​ម្រះ ឃុំ​ចក ស្រុក​បរិបូរ​ណ៌ បាន​បើក​រត់​មកដល់​ភូមិ​ត្រពាំង​អញ្ចាញ ជា​កន្លែងកើតហេតុ​ករណី​ទី២ ត្រូវ​សមត្ថកិច្ច​ចាប់បាន​ទាំង​រថយន្ត ទាំង​អ្នកបើកបរ​តែម្តង ។ ចំណែក​ករណី​ទី២ គឺ​បុរសរងគ្រោះ​មានឈ្មោះ​ចាន់ ឌៀ​ន អាយុ៣៤ឆ្នាំ មាន​ទៅ​លំនៅ​ភូមិ​ស្វាយជ្រុំ​ថ្មី ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ មុខរបរ​កាប់​ជ្រូក ។មុនពេល​កើតហេតុ ជនរងគ្រោះ​រូបនោះ​បាន​ជិៈ​ម៉ូតូ សណ្តោង​រ៉ឺម៉ក​ដឹក​ជ្រូក ក្នុង​ដំណើរ​ពី​លិចទៅ​កើត ស្រាប់តែ​មកដល់​ចំណុចកើតហេតុ មាន​រថយន្ត​ទូ​រី​ស​មួយគ្រឿង ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 2A.0171 បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ ក្នុងទិសដៅ​ពី​កើតមក​លិច បាន​ជ្រុល​ចង្កូត​មក​ឆ្វេង​ដៃ បុក​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង​បណ្តាលអោយ​ជនរងគ្រោះ​ស្លាប់ នៅនឹងកន្លែង​កើតហេតុ ចំណែក​ជនបង្ករ​បាន​រត់គេចខ្លួន​បាត់ ។
ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំងពីរ​នាក់​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៌​ផ្លូវគោក​ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​និតិ​វិធី ៕

16508571_1827475840859906_7763916525350362324_n 16602663_1827475854193238_3472696355732218615_n 16681640_1827475870859903_7030109386626767429_n 16684172_1827475860859904_2186642185352394124_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya