ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » អាវុធហត្ថ​ស្រុក​សៀម​បូ​បាន​ស្ទាក់ចាប់​ឡាន​ដឹកឈើ២គ្រឿង ខណៈ​កំពុង​ចរាចរណ៍​លើ​ដងផ្លូវ

អាវុធហត្ថ​ស្រុក​សៀម​បូ​បាន​ស្ទាក់ចាប់​ឡាន​ដឹកឈើ២គ្រឿង ខណៈ​កំពុង​ចរាចរណ៍​លើ​ដងផ្លូវ

ស្ទឹងត្រែង៖ រថយន្ត​សាំ​យ៉ុង​ត​ទ្រុង២គ្រឿង​តែងតែ​ដឹកឈើ​ប្រភេទ​លេខ២ជា​រៀងរាល់ថ្ងៃ​ក្នុង​គោលបំណង​យកទៅលក់​នៅ​ទីផ្សារ​នៃ​ខេត្ត​គោលដៅ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សៀម​បូក​បង្ក្រាបបាន​ខណៈ​កំពុង​ដឹកជញ្ជូន​ឈើ​លើ​ដង​ផ្លូវដី​គ្រួស​ក្រហម​កាលពី​វេលា​ម៉ោង១០និ១៥ព្រឹក​ថ្ងៃ១០កុម្ភៈ​ឆ្នាំ២០១៧ស្ថិតក្នុង​ភូមិ​ស្រែ​ក្រសាំង​ឃុំ​ស្រែ​ក្រសាំង​ស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង។លោក​អនុ​សេនី​យ៏​ឯកហេង​ណាន​មេបញ្ជាការ​ស្តីទី​ស្រុក​សៀម​បូក​បានអោយដឹងថារថយន្ត​ខាងលើនេះ​គឺ​តែងតែ​លួច​ដឹកឈើ​ជា​រៀងរាល់ថ្ងៃ​ហើយ​បើកបរ​ក្នុង​ល្បឿន​លឿន​មិនដែល​គិតថា​ខ្លាច​ប៉ះពាល់​ទៅលើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​លោក​ឡើយ។

លោក​ថា​ដោយមាន​បទបញ្ជាពី​ឯកឧត្តម​មេ​បញ្ជាកងរាជអាវុធហត្ថ​ខេត្ត​ពី​បង្កា​និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​លោក​បាន​ដឹកនាំ​កម្លាំង​ស្រុក​ចុះបង្ក្រាប​បានតែ​ម្តង។លោក​បន្តថា​រថយន្ត​ដឹកឈើ​ដែល​កម្លាំង​លោក​បង្ក្រាបបាន​នោះ​ជា​រថយន្ត​ប្រភេទ​សាំ​យ៉ុង​ត​ទ្រុង​ចំនួន២គ្រឿង.រថយន្ត​ទី១ម៉ាក​សាំ​យ៉ុង​ព​ណ័​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ​២D៣៦៩៣បើក​កបរ​ដោយ​ឈ្មោះ​អាត់​សុ​ចាន់​ភេទ​ប្រុស​អាយុ៣១ឆ្នាំ​ខ្មែរ​មុខរបរ​លក់​ឥ​វ៉ាន់​ចាប់ហួយ​រស់នូវ​ភូមិ​បា​យ៉ាប​ឃុំ​ស៊ា​ឃ៊ា​ង​ស្រុក​កំចាយមា​ខេត្តព្រៃវែង​ដឹកឈើ​ក្តា​កកោះ១៥សន្លឹក​ប្រវែង៦ម៉ែត្រ​និង​ឈើទាល១៦ដើម=០,៦៥៤ម៉ែត្រ។រថយន្ត​ទី២ម៉ាក​សាំ​យ៉ុងព​ណ័​ខៀវ​ទឹកប្រាក់ពាក់​ស្លាក​លេខ​ភ្នំពេញ២F5075បើកបរ​ដោយ​ឈ្មោះ​សុន​សូត្រភេទ​ប្រុសអាយុ៤៨ឆ្នាំ​មុខរបរ​ដើរ​លក់​ឥ​វ៉ាន់​ចាប់ហួយ​រស់នូវ​ភូមិ​ឃុំ​ជាមួយគ្នា​ដឹក​ក្តា​កកោះ១១សន្លឹក​និង​សរសរ​ផ្ជឹ​ក១ដើម=០,២២០មែត្រ​គូប​សរុប​មាន​ចំនួន០,៨៧៤មែត្រ​គូប។ក្រោយពី​បង្ក្រាប​ខាង​នោះ​រួចមក​កម្លាំង​បាន​នាំយក​រថយន្ត​ដឹកឈើ​និង​ជនសង្ស័យ​ប្រគល់​ទៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់។សូមបញ្ជាក់​ផងដែរ​ថា​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​ហាក់បីដូចជា​មិនសូវ​យកចិត្ត​ចំពោះ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​សោះ​សង្ស័យ​តែមាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ផង​ក៏​មិនដឹង​បាន​មិន​បង្ក្រាប​ទុកអោយ​តែ​កម្លាំងប្រដាប់អាវុធ​បង្ក្រាប​រួច​ប្រគល់អោយ​រហូត៕16652421_1759068801078185_55423783_n 16683210_1759068774411521_333302499_n 16707171_1759068827744849_2133404288_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya