ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ១៧នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ១៧នាក់ ករណី​គ្រឿងញៀន

ភ្នំពេញ ៖ ជា​ស្តែង​រយៈពេល ២ថ្ងៃ គឺ​នៅ​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ដល់​ថ្ងៃទី១០នេះដែរ សមត្ថកិច្ច​ចម្រុះ​របស់​អាជ្ញាធរ ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក ហោ វាសនា និង​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ និង​លោក សាំង សុ​ភ័​ក្រ​វិ​ចិត្ត អភិបាលរងខណ្ឌ​សែន​សុខ សហការ​ជាមួយ​លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​ខណ្ឌ​សែន​សុខ កម្លាំង​អាវុធ​មូលដ្ឋាន​ខណ្ឌ ដោយមាន​ការបញ្ជា​ពី​លោក ប៉ឹ​ល កុសល អភិបាលខណ្ឌ​សែន​សុខ បន្ត​ចុះ​ប្រតិបត្តិ​ការណ៍​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន នៅ​តំបន់​មុខ​មន្ទីរពេទ្យ​លោកសង្ឃ ( ហៅ )មន្ទីរ ពេទ្យ​ព្រះកុសុមៈ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជា​លទ្ធផល​ឃាត់ មនុ​ស្រ ចំនួន ១៧នាក់​បន្ថែមទៀត ដកហូត​ថ្នាំញៀន និង​វត្ថុតាង​ពាក់ព័ន្ធ​មួយចំនួនទៀត ។

ដើម្បី​ចូលរួម​អនុវត្ត​នូវ​គោលនយោបាយ ភូមិ សង្កាត់ មាន​សុវត្ថិភាព និង​ជាពិសេស ដើម្បី​អនុវត្តតាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​តំបន់​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ក្នុង​រយះពេល ១ខែ គឺ​ខែកុម្ភៈ ឆ្នាំ២០១៧នេះ ធ្វើយ៉ាងណា​ឲ្យ​បទល្មើស​គ្រឿងញៀន​នៅ​តំបន់​ភូមិ​ត្រពាំង​ឈូក​នេះ លុបបំបាត់​អស់ទាំង​ស្រុង ហេតុ​ដូច្នេះហើយ អាជ្ញាធរ​ខណ្ឌ​សែន​សុខ ដែល​ដឹកនាំ​ដោយ​លោក ប៉ឹ​ល កុសល អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ តែងតែ​ណែនាំ​ទៅដល់​កងកម្លាំង​ទាំងអស់​ក្នុង​ខណ្ឌ ចុះ​ត្រួតពិនិត្យ​ជាប្រចាំ ដើម្បី​បង្ក្រាប​បទល្មើស​គ្រឿងញៀន ។ ជាក់ស្តែង​រយះពេល២ថ្ងៃ​ចាប់ពី​ថ្ងៃទី៩ ដល់​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ សមត្ថកិច្ច​ចម្រុះ ឃាត់​បាន​ជនសង្ស័យ ចំនួន ១៧នាក់​បន្ថែមទៀត ព្រមទាំង​ដកហូត​ថ្នាំញៀន និង​វត្ថុតាង​ពាក់ព័ន្ធ​មួយចំនួន​និង​នាំខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ។

សូមបញ្ជាក់​ឲ្យ​ដឹងថា ជា​គ្នា​មួយ​នេះ​ផងដែរ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ក៏បាន​ដាក់​អ​សាន​វាទ​រយះពេល ៣ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី៩ រហូត​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បី​ឲ្យ​ម្ចាស់​ស្ម័គ្រចិត្ត​រុះរើ ផ្ទះ និង​បន្ទប់​ជួល ចំនួន ៥៣ ដោយ​ខ្លួនឯង ដែល​កន្លងមក​ផ្ទះ និង​បន្ទប់​ជួល ចំនួន ៥៣ នេះ គឺជា​កន្លែង​ប្រព្រឹត្ត​បទល្មើសផ្សេងៗ ជាពិសេស គឺ​បទល្មើស​គ្រឿងញៀន​តែម្តង ហេតុ​ដូច្នេះហើយ គឺ​អាជ្ញាធរ​តម្រូវ​ឲ្យ​ម្ចាស់​យល់ព្រម​រុះរើ ដោយ​ខ្លួនឯង ផ្ទុយទៅវិញ​បើ​ម្ចាស់ផ្ទះ ឬ បន្ទប់ ទាំង ៥៣នេះ មិន​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ​ទេ អាជ្ញាធរ​ខណ្ឌ​សែន​សុខ នឹង​បង្កើត​គណៈកម្មាការ​ចម្រុះ ចុះ​រុះរើ នៅ​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយ​មិន​គិតពី​ការបាត់បង់ ខូចខាត ទ្រព្យសម្បត្តិ​របស់​ម្ចាស់​បន្ទប់​នោះឡើយ ៕

Siha-1-1-2 Siha-1-3-2 Siha-1-4-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya