ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ, សិល្បៈ-កម្សាន្ត » ប្រយ័ត្ន​ណាស្រីៗ ! រៀបការ​ប្ដី​ខុស​គឺ​ត្រូវ​រស់នៅ​ជាមួយ​ទុក្ខ​ពេញ​មួយជីវិត ! ៦ឆ្នាំកន្លងមក​ខ្ញុំ​ឆ្អែតឆ្អន់​ហើយ ឆ្អែត​គ្រប់យ៉ាង

ប្រយ័ត្ន​ណាស្រីៗ ! រៀបការ​ប្ដី​ខុស​គឺ​ត្រូវ​រស់នៅ​ជាមួយ​ទុក្ខ​ពេញ​មួយជីវិត ! ៦ឆ្នាំកន្លងមក​ខ្ញុំ​ឆ្អែតឆ្អន់​ហើយ ឆ្អែត​គ្រប់យ៉ាង

ភ្នំពេញ៖ អរគុណ​ប្ដី​សម្លាញ់ នៅ​ជាមួយ​បង6ឆ្នាំ អ្វីដែល​អូន​បានទទួល​បាន​មាន​ក្បាល​មា​ឆ្នាំង​រយះ ក្បាល​មា​ជ្រុ​ញ​ពក មា​ថូផ្កា​រយះ​ជើង បាន​អ្នកជិតខាង​ដឹក​យកទៅ​ពេទ្យ ប្ដី​ឈរ​សើច គប់​នឹង​កាំបិត​រយះ​ដោះ បង​ក៏​នៅ​មិន​អស់ចិត្ត ឆ្លៀត​កាប់​ពីក្រោយ​ខ្នង​ទៀត ខ្ញុំ​ចង់ដឹងថា លោក​ប្ដី​ទាំងអស់ តើ​អាច​ទេ​បើ​ប្រពន្ធ​គ្រាន់តែ​សួរនាំ​រឿង​ដើរលេង​មិន​គិតដល់​គ្រួសារ​បែបនេះ បង​ដើរ​ក៏​ដើរ​ចុះ តែ​ខ្ញុំ​សុំ​មួយថ្ងៃ​ដើម្បី​កូន​ឪពុកម្ដាយ នៅ​ជុំគ្នា​ពេល​បុណ្យទាន បង​ចិត្តដាច់​ណាស់​លើកដៃ​គប់​កាប់​ទៅរួច ប៉ុណ្ណឹង​មិន​គ្រប់ ថែមទាំង ដេញ​អូន​និង​កូន​អោយ ចេញពីផ្ទះ​ទៀត បង​ជេរ​ដៀល​ប្រមាថ ខ្ញុំ​មី​ស្រី​ចាំតែ​ដេកស៊ី មី​ស្រី…….តើ​បង​មាន​ដែល​គិត​ទេ ថា​ខ្ញុំ ជា​ម្ដាយកូន​បង កូន​កើតមក មិនបាន​ប៉ុន្មាន បង​ជេរ​កូនបង្កើត មី​កូន​កើតមក​នាំ​ចង្រៃ ពុទ្ធា ទឹកភ្នែក​ហូរ​ដោយ​មិនដឹង​ខ្លួន ពេល​បង​ផឹកស៊ី​បងអោ​យ​ខ្ញុំ​កាន់​លុយ តើ​អោយ​សល់​មកពីណា បើ​ផឹក​ចឹ​ង​រាល់ បង​ថា​កាន់​លុយ​មិន​សល់ បង​ផឹក​រហូតដល់​យប់​ជ្រៅ ខ្ញុំ​ពោះធំ5ខែ អង្គុយចាំ​ប្រមូល​ចាន​លាង ពេលខ្លះ​រៀបចំ​លាងចាន ម៉ោង1ឬ2យប់ បាន​ហើយ តើ​បង​មាន​អាណិត​ខ្ញុំ​ដែរ​កំពុង​ពោះធំ​កូន​បង​ទេ អី​ឡូ​វ​បង​កាន់​លុយ បងអោ​យមក​តើ​គ្រប់គ្រាន់​ទេ រាល់ថ្ងៃ​ខ្ញុំ​នឹង​ឈ្នួល ស៊ី​តែ​បាយកក​សម្ល​សល់​ពី​ល្ងាច នឹង​មីគោក តែ​ប៉ុណ្ណឹង ទឹកចិត្ត​ប្រពន្ធ ចង់ឃើញ​ប្ដី​ល្អ​ស្អាត ខ្ញុំ​ខំ​ចាយ​ត្បិតត្បៀត ដើម្បី​សន្សំ​ទិញ​របស់​ពាក់​ខ្លះ តើ​បង​យល់ អារម្មណ៍​មួយ​នេះ​ទេ បង​បង្ហោះ​សា​រថា​ខ្ញុំ​យក​កូន​ជា​ខែល​ដើម្បី​លុយ​តើ​ខ្ញុំ​សល់​អ្វីខ្លះ ក្រែង​បង​ជា​ប្ដី​អី មិច​បង​គិត​ចឹ​ង ទៅ​កើត ខ្ញុំ​ចង់​រកស៊ី​បង​ថា​ចេះ​ថា​ចុះ ខ្ញុំ​ឈប់​វិញ ខ្ញុំ​អត់​ដឹងថា​បង​គិត​អ្វី​ទេ បំរើ​គ្រួសារ​បង6ឆ្នាំ បង​មិន​ដែរ​មាន​ពាក្យ​លើកទឹកចិត្ត​ខ្ញុំ​ទេ តើ​ខ្ញុំ​ដែល​រអ៊ូរ​ទេ ខ្ញុំ​ត្រូវ​ក្រោក​តាំងពី​ម៉ោង4និង30ព្រលឹម ដើម្បី​រៀបចំ អាហារ​សម្រាប់​អ្នកផ្ទះ​បង រួច​ឡើងទៅ​ដាស់​កូន​រៀបចំ​ជូន​កូន​ទៅ​រៀន​នៅ​បឹងត្របែក​កាល​យាន​យាន​រៀន​ទីនោះ ត្រឡប់មកវិញ ក៏​ដល់​ម៉ោង​ធ្វើ​ម្ហូប​ទៀត តើ​បង​មាន​អាណិត​ដល់​រូបខ្ញុំ​ទេ ពី​មនុស្ស​ស្រី​ម្នាក់​មិនចេះ​ធ្វើ​អី រហូត​ចេះ​សឹងតែ​រក​ពេល​សម្រាក​គ្មាន ពេលយប់​ក៏​គេង​បាន​តិច​ទៀត ត្រូវ​ក្រោក​ឆុង​ដោះ​គោ​អោយ​កូន តើ​បង មាន​ដែរ​មើលឃើញ​ពី​ទុក​លំបាក​ខ្ញុំ ទេ ខ្ញុំ​ដែរ​ត្អូញត្អែរ​ដាក់​បង​ទេ ព្រោះ​បង​ជា​អ្នក​រកលុយ ដើម្បី​គ្រួសារ ពេលខ្លះ​ហត់​ពេក​ក៏ លួច​អង្គុយ​យំ​ម្នាក់ឯង​ក៏មាន ហើយក៏​បន្តធ្វើ​ទៀត ម៉ោង​សម្រាក​គឺ9យប់​ហើយ បង​មាន​ដែរ​មើលឃើញ​ចំណុច​ល្អ​របស់ខ្ញុំ​ទេ ។ បង​ចូល​ផ្ទះ​ខ្ញុំ​មុន បង​ឃើញ​ការរស់នៅ​របស់ខ្ញុំ​ហើយ តើ​យ៉ាង​មិច មិនមែន​ខ្ញុំ​អួត​ទេ តែ​បង​គួរតែ​គិត​ផង ពេល​នៅមាន​សម្រស់​អ្វី​ក៏​ល្អ ដល់​មានកូន​បាក់​សម្រស់ ហា​ឡើង​ដេញ​ជេរប្រមាថ អស់ហើយ​មា​ពូជ ។ ហើយ​ខ្ញុំ​ក៏​មិនមែន​មនុស្ស​ល្អ​គ្រប់10ដែរ ហើយ​ខ្ញុំ​ក៏មាន​ចំណុច​ខុស​ដែរ តែបើ​យើង​ដឹងខ្លួន​ខុស​ហើយ​យើង​កែ វា​នឹង​ល្អ ។ ខ្ញុំ​ទទួលស្គាល់ថា មុន​ចូលឆ្នាំ​ចិន​បង​រាង​កែ​បានខ្លះៗ តែ​ជិត​ចូលឆ្នាំ​ចិន ខ្មោច52សន្លឹក ចូលខ្លួន​បង​ម្ដងទៀត និយាយ​មិន​អ្វី​បន្តិច​មិន​បានទេ ដូច​ម្សិលមិញ​ចឹ​ង អី​ឡូ​វ​បង​ឈប់​លេងល្បែង បង​ដើរ​ផឹក​វិញ​ម្ដង សូម្បី​ជិះ​ឆ្លងកាត់​សាលា​កូន​ក៏​បង​មិន​យក​កូន​ទៅ​ផង បង​សុខចិត្ត​ទុក​កូន​ចោល​មិន​ទៅ​រៀន គ្រប់​ម៉ា​ត​បង​ពោល​ស្រលាញ់​គ្រួសារ​ណាស់ តែ​ទង្វើ​ខុសពី​ការពិត​គ្រប់យ៉ាង ។ នេះហើយ​ជា​ជីវិត​គ្រួសារ​ខ្ញុំ ថ្ងៃនេះ​ខ្ញុំ​សរសេរ​អោយអស់​អោយ​គ្រប់​បានដឹង​មុន​សម្រេចចិត្ត​យក​អ្នកណាម្នាក់ ចូលមកក្នុង​ជីវិត​យើង មេរៀន ជីវិត​មួយ​នេះ​ស្គាល់​គ្រប់​អស់ហើយ ។ បង និយាយ​ត្រូវ​ហើយ​បង​វុ​ធ ពីមុន​ស្លាប់បាត់​ហើយ។ គ្មាន​ស្រី​ណា​ម្នាក់​ចង់​ធ្វើជា​ស្រី​មេម៉ាយ​ទេ ចិញ្ចឹម​កូន​ម្នាក់ឯង​ទេ ។សូមទោស ខ្ញុំ​សរសេរ​ដូច​ដើរ​ស្រាត​អោយគេ​មើល​ចឹ​ង តែ​វា​ហួសហេតុ​ពេក​ហើយ ខ្ញុំ​តឹងទ្រូង​ណាស់ ពេល​គេ​សរសេរ អាក្រក់​ពី​ខ្ញុំ​ដែរ​មិនមែនជា​ការពិត​សោះ សូម​បន្ត​ពន្លើស​ទៀត ចុះ ព្រោះ​មនុស្ស​ដូច​បង​ចង់តែ​ឈ្នះ ខ្ញុំ​អោយ​ឈ្នះ ចុះ បង​កុហក​គេ​បាន តែ​បង​មើលឃើញ​ហើយ6ឆ្នាំ​មកនេះ​បង​មើលឃើញ​ហើយ ខ្ញុំ​ខុស​ខ្ញុំ​ក៏​ទទួល​នឹង​កែ​វា តែ​ខ្ញុំ​មិន​ដែរ​គេច​ពី​បញ្ហា​ទេ ៕

1 3 4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya