កាលពីថ្ងៃទី៧ តុលា ឆ្នាំ២០១៣ ផ្សាយថា ធនាគារសហរដ្ឋអាមេរិក (FAD) បានប្រកាសឱ្យប្រើក្រដាសប្រាក់១០០ដុល្លារ ស៊េរីថ្មីជាផ្លូវការនៅលើពិភពលោក ចាប់ផ្តើមពីថ្ងៃទី៨ តុលាតទៅ ។ ក្រដាសប្រាក់ប្រភេទនោះនៅតែរក្សាទុកពណ៌ប្រផេះលាយបៃតង ដូចក្រដាសប្រាក់ចាស់ ប៉ុន្តែចំណុចដែលផ្លាស់ប្តូរសំខាន់ស្ថិតត្រង់លេខ១០០មានពណ៌លឿង និងខ្សែបង្កប់ក្នុងក្រដាសប្រាក់កណ្តាលមានពណ៌ខៀវ ជាវិធីសាស្ត្រមួយនៃការបោះពុម្ពថ្មី ។
FAD បញ្ជាក់ថា ការបោះពុម្ពថ្មីគឺជាវិធីសាស្ត្រដ៏ពិសេស ដើម្បីកាត់បន្ថយការក្លែងក្រដាសប្រាក់១០០ដុល្លារអាមេរិក បន្ទាប់ពីមានការក្លែងបន្លំច្រើននាពេលកន្លងមក ។ នៅលើក្រដាសប្រាក់រំលេចផ្ទៃមុខលោកបេនចាមេន ហ្វ្រែងគ្លីន ជាអ្នកនិពន្ធ អ្នកប្រាជ្ញ អ្នកនយោបាយ ជាអ្នកច្នៃប្រឌិតដ៏ល្បីនៅលើពិភពលោក និងជាមនុស្សម្នាក់ក្នុងចំណោមអ្នកបង្កើតសហរដ្ឋអាមេរិកដោយផ្ទាល់ ។
ចំណែកនៅផ្នែកខាងក្រោយក្រដាសប្រាក់ ជារូបមជ្ឈមណ្ឌលឯករាជ្យក្រុងហ្វ៊ីឡាដែលហ្វ៊ីយ៉ា ជាទីតាំងប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី៤ កក្កដា ឆ្នាំ១៧៧៦ ៕
» ព័ត៌មានអន្តរជាតិ » រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក ដាក់ឲ្យចរាចរក្រដាសប្រាក់ ១០០ដុល្លារថ្មី យ៉ាងពិសេសដើម្បីកាត់បន្ថយការក្លែងបន្លំ