ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ជនជាតិ​បរទេស​ម្នាក់ ខ្យល់គ ស្លាប់ ក្នុងព្រៃ

ជនជាតិ​បរទេស​ម្នាក់ ខ្យល់គ ស្លាប់ ក្នុងព្រៃ

មណ្ឌលគិរី៖ នៅ​ម៉ោង៩និង១០នាទី​ព្រឹក​ថ្ងៃទី៩ ខែកុម្ភៈ​ឆ្នាំ២០១៧ សង្ស័យ​បណ្តាលមកពី​ខ្យល់គរ រហូតដល់​ម៉ោង៥និង៣០នាទី​រសៀល ថ្ងៃ​ដដែល​នេះ​សព​មិនទាន់​នាំយក​មកពី​ព្រៃ​ដល់ទី​រួម​ខេត្ត​នៅឡើយ​ទេ ដោយសារ​នៅក្នុង​ព្រៃ​ឆ្ងាយ​ពី​ខេត្ត។

អ្នកទេសចរ​ម្នាក់នេះ​ឈ្មោះ​ក្រៅ​របស់គាត់ ជែ​រី មកពី​ប្រទេស​អូទ្រីស ចេញដំណើរ​ពី​ក្រុង​សែន​មនោ​រម្យ ទៅលេង​កាន់​ឃុំ​មេ​ម៉​ង់​នៅ​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧សំរាក​និង​ដេក​នៅ​ភូមិ​ពូ​កេះ ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា១យប់ លុះ​ព្រឹក​ឡើង​ថ្ងៃទី៩ខែកុម្ភៈ ជែ​រី និង​រូបលោក ព្រមទាំង​ជនជាតិ​ព្នង​នៅ​ទីនោះ​ចំនួន៤នាក់​ទៀត រួម​ដំណើរ​ចូល​កំ​សាន​នៅ​ក្នង​ព្រៃ​ខាងក្រោយ​ភូមិ គោលបំណង​ដើររក​ថត​សត្វព្រៃ ស្រាប់តែ​នៅ​ម៉ោង​ប្រហែលជា៩ព្រឹក ជែ​រី បានដាក់​គូទ​អង្គុយ​ទៅលើ​ដី មាន​អាកា​រៈ​ទន់​ខ្លួនទៅៗបញ្ឈរភ្នែក ពួកគាត់​ជាច្រើន​នាក់​បាន​ជួយ​ធ្វើ​ចលនា ខ្លះ​យក ប្រេងខ្យល់ ប្រេងកូឡា​ជួយ​រឹត តែ​អកុសល់​គាត់​បាន​ដាច់ខ្យល់​ស្លាប់​តែម្តង។ ឃើញ​ហេតុការណ៍​បែបនេះ នាំគ្នា​មក​រាយការណ៍​ជូន​សមត្ថកិច្ច​នៅក្នុង​ភូមិ ពេល​សមត្ថកិច្ច​ចុះ​ទៅដល់​កន្លែងកើតហេតុ ឃើញ​បុរស​ខាងលើ​បាន​ស្លាប់​ហើយដោយ​ពុំបាន​ជួយ​អ្វី​កើត​នោះឡើយ។

សព នោះ​មានឈ្មោះ LIS KAGERNOT កាន់​លិខិតឆ្លងដែន​លេខ P 7836828 នៅវេលា​ម៉ោង៥៖៤៥នាទីរ​សៀ​ថ្ងៃ​ដដែល​នេះ​សព សមត្ថកិច្ច​កំពុង​យក​មកពី​ព្រៃ​បាន​ពាក់​កណ្តាលផ្លូវ​កន្លែងកើតហេតុ យកមក​មន្ទីរពេទ្យបង្អែក​ខេត្តមណ្ឌលគិរី ដើម្បី​ឲ្យ​ក្រុម​វេជ្ជបណ្ឌិត​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​ធ្វើការ​រាយ​ការជូន​ទៅតាម​លំដាប់ថ្នាក់ រួច​ប្រគល់​សព ឲ្យ​ទៅ​ក្រុមគ្រួសារ ចាត់ចែង៕

150fdcd834abc454e91ea6851876961f CH-00189 CH-00191

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya