ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » គយ​វៀតណាម​ចាប់ គោយន្ត​ខ្មែរ០២គ្រឿង រឹបអូស​យក​ស្វាយ​ទាំងអស់

គយ​វៀតណាម​ចាប់ គោយន្ត​ខ្មែរ០២គ្រឿង រឹបអូស​យក​ស្វាយ​ទាំងអស់

ខេត្តកំពត ៖ នៅ​ព្រំដែន​ព្រែក​ចាក​ចូលទៅក្នុង​ទឹកដី​ស្រុក​ហា ទៀង ខេត្ត​គៀន​យ៉ាង នៃ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី០៨ខែ​កុ​ម្ភះ​ឆ្នាំ២០១៧ មាន​អាជីវក​រដឹក​ផ្លែស្វាយ​ទៅ​លក់ ត្រូវបាន​គយ​វៀតណាម​ចាប់យក​ទាំង​គោយន្ត​កន្ត្រៃ២គ្រឿង​ព្រមទាំង​ផ្លែស្វាយ​អស់​ចំនួន២តោន ដោយ​ចោទប្រកាន់ថា អាជីវករ​ទាំងនេះ​ដឹក​ចូល​តាមផ្លូវ​វាង។ដោយ​រង​នៅ​ភាពអយុត្តិធម៌​នេះ​អាជីវករ​ជា​ជន​រង​ម្នាក់ ឈ្មោះ ច​ន តេង ភេទ​ប្រុស​អាយុ​ជាង៥០ឆ្នាំ នៅ​ល្ងាច​ថ្ងៃទី០៩ខែ​កុ​ម្ភះ​ឆ្នាំ២០១៧នេះ​ថា ករណី​ចាប់​ឃាត់​គោយន្ត​កន្ត្រៃ​ដឹក​ផ្លែស្វាយ​របស់គាត់​ទាំង២គ្រឿង​នេះ​ហាក់ដូច​មិនមាន​ភាពយុត្តិធម៌​បន្តិច​សោះឡើយ រូបគាត់​បានលើកឡើង​ថា ក្នុងខណ:ពេល​ចាប់​គោយន្ត​កន្ត្រៃ​ដឹក​ផ្លែស្វាយ​របស់គាត់ មិនឃើញ​មាន​ចាប់​គោយន្ត​កន្ត្រៃ​ដឹក​ផ្លែស្វាយ​ដូចគ្នា​និង​ម៉ូតូ​ដទៃ​នោះ​សោះ រូបគាត់​បន្តថា សមត្ថកិច្ច​គយ​វៀតណាម ចាប់​តែ​របស់គាត់​ប៉ុណ្ណោះ។

ការដឹក​ផ្លែ​ស្វា​តាម​គោយន្ត​កន្ត្រៃ​នេះ​រូបគាត់​បាន​បង់ថ្លៃ​សេ​វ៉ា​គ្រប់កន្លែង​អស់ហើយ​គឺ​ចាប់តាំងពី​ប៉ុស្តិ៍​កម្ពុជា​រហូតមកដល់​វៀ​ត​ណា​ម ចំណែក​ខាង​កម្ពុជា​គាត់​បង់​មួយកន្លែង១០០០០រៀល​ក្នុង​មួយ​គោយន្ត ចំណែក​ខាង​កាំកុងត្រូល​វៀតណាម២កន្លែង គាត់​បង់អស់៣០០០០រៀល ក្នុង​មួយ​គោយន្ត​ទោះបី​បង់ថ្លៃ​សេ​វ៉ា​យ៉ាងណាក៏ដោយ(គយ)ភាគី​វៀតណាម​នៅតែ​ចាប់​ផ្លែស្វាយ​និង​គោយន្ត​កន្ត្រៃ​របស់គាត់​ដដែល។អ៊ុំ​ប្រុស (ច​ន តេង)បាន​បន្តថា​រហូតមក​ដល់​រសៀល​ថ្ងៃទី០៩ខែ​កុ​ម្ភះ​នេះ​ថា ដោយមាន​ការអន្តរាគមន៍​ពី​សមត្ថកិច្ច​កម្ពុជា​ផង គឺ​ឥឡូវ​ខាង​អាជ្ញាធរ​វៀតណាម បាន​ដោះលែង​និង​ប្រគល់​គោយន្ត​កន្ត្រៃ​មកវិញហើយ អ្វីដែល​អ៊ុំ ច​ន តេង សោកស្តាយ​នោះ​គឺ​ផ្លែស្វាយ​របស់គាត់​ត្រូវបាន(គយ)និង​សមត្ថកិច្ច​វៀតណាម រឹបអូស​យក​គ្មាន​សល់​នោះឡើយ៕16473426_1827082277565929_5061525602094505188_n 16640580_1827082257565931_4782769469804178411_n 16681800_1827082267565930_1656425218283643077_n

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya