ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ផ្ទះ​គ្រូទាយ​ម្នាក់ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់​ខ្ទេច

ផ្ទះ​គ្រូទាយ​ម្នាក់ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់​ខ្ទេច

ខេត្តកំពង់ធំ ៖ ហេតុការណ៍​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃទី០៩ កុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុង​ភូមិ​ស្រម៉ ឃុំ​ផាន់​ញើ​ម ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ សង្ស័យថា អាច​បណ្តាលមកពី​ភ្លើងទៀន​នៅមុខ​អាសនៈ ។

ស្ត្រី​ជា​ម្ចាស់ផ្ទះ​ឈ្មោះ​ភោក ផេ​ក អាយុ៥១ឆ្នាំ មុខរបរ​ជា​គ្រូទាយ មាន​ប្តី និង​មានកូន៦នាក់ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​និង​ទ្រព្យសម្បត្តិ​រួមមាន ខ្សែ.ក, ខ្សែដៃ​មាស៣ខ្សែ (ទម្ងន់១៥ជី), ខ្សែ.ក​ប្លា​ទីន១ខ្សែ (ទម្ងន់៥ជី) លុយ​ខ្មែរ៤លាន៥ម៉ឺន​រៀល និង​គ្រឿង​សង្ហា​រឹម​ជាច្រើន ដែក​គិត​ជា​ប្រាក់​អស់​ជាង៤០០០ដុល្លារ ព្រមទាំង​សម្ភារៈប្រើប្រាស់​មួយចំនួន ។

មុនដំបូង មាន​ភ្ញៀវ​ទៅរក​គាត់​ឱ្យ​ទស្សន៍ទាយ បន្ទាប់ពី​មើល​ជោគ​ជាតា​រាសី​រួច ភ្ញៀវ​ទៅវិញ​អស់ ។ គាត់​ចុះ​ដើរទៅ​និយាយ​លេង​ជាមួយ​ផ្ទះ​ជិតខាង ក៏​ស្រាប់តែ​ឃើញ​អណ្តាតភ្លើង ឆេះ​ចេញពី​ក្នុងផ្ទះ​យ៉ាង​សន្ធោសន្ធៅ ៕

9840deb2-d885-4e7b-8ca2-a65ede6e27dc 85594fb3-b1cf-48a8-b40f-90f74f4734b8 606605b3-8d6e-4e01-af7f-88620c07ff6a b18a7aca-14e2-441a-a467-16a1ecae7195

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya