ស្វាយរៀង ៖ ស្ត្រីជាគ្រូពេទ្យម្នាក់ស្លាប់បាត់បងជីវិតជិះម៉ូតូ រេចង្កូតធ្លាក់ជង្ហុកបណ្តាលឱ្យដៃចង្កូតម៉ូតូបុកចំពោះ និងបែកចង្កាបាក់ធ្មេញលើក្រោមស្លាប់ទាំងម្តាយ និងកូនក្នុងផ្ទៃអាយុ៦ខែគួរឱ្យសង្វេគ ខណៈពេលជិះម៉ូតូត្រឡប់ពីមន្ទីរពេទ្យទៅផ្ទះវិញ កាលពីវេលាម៉ោង៧ និង៥០នាទីព្រឹក ថ្ងៃទី៨ តុលា ២០១៣ នៅលើផ្លូវកៅស៊ូចំណុចខាងមុខសាលាបឋមសិក្សា៧មករា ស្ថិតក្នុងភូមិសាលារៀន ឃុំប្រាសាក់ ស្រុកស្វាយជ្រំ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះដួង រដ្ឋា ភេទស្រី អាយុ៣១ឆ្នាំ ជាមន្ត្រីពេទ្យមណ្ឌលសុខភាពប្រាសាក់ មានទីលំនៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់សពស្ត្រីរងគ្រោះឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕