ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » កូនប្រុស​ម្ចាស់ផ្ទះ ចាប់​សម្រាត​អ្នកបម្រើ​ក្នុង​បន្ទប់ទឹក រំលោភ​តែ​មិនបាន​សម្រេច

កូនប្រុស​ម្ចាស់ផ្ទះ ចាប់​សម្រាត​អ្នកបម្រើ​ក្នុង​បន្ទប់ទឹក រំលោភ​តែ​មិនបាន​សម្រេច

ខេត្តបន្ទាយមានជ័យ៖ កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ យុវជន​ម្នាក់​ដែលជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន​បំផ្លាញ ទ្រព្យសម្បត្តិ​ឪពុកម្តាយ​ស្ទើរ​ហិនហោច បាន​ស្ទុះ​ទៅ​ចាប់​សម្រាត​ស្ត្រី​អ្នកបម្រើ ពេល​ចោមពុង​ក្រមា​ក្នុង​បន្ទប់ទឹក​រំលោភ​តែ​មិនបាន​សម្រេច ខណៈដែល​ឪពុកម្តាយ យុវជន​បែក​ថ្នាំ​នោះ​ចូលទៅ​ជួយ​ទាន់​ហើយ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ឃាត់ខ្លួន ស្ថិតនៅ ភូមិ​ក្បាលស្ពាន១ សង្កាត់​ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យ​ឈ្មោះ សារិន តុ​សិ​តា អាយុ២២ឆ្នាំ គ្មាន​មុខរបរ​ពិត ប្រាកដ មាន​ស្រុកកំណើត​នៅ​ភូមិ​មេមត់ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្តកំពង់ចាម បច្ចុប្បន្ន​រស់នៅ​ភូមិ-សង្កាត់​ខាងលើ។ ការ ឃាត់ខ្លួន​ធ្វើឡើង​ក្រោយពី​នារី​រងគ្រោះ ឈ្មោះ ខ.ស.ណ. អាយុ២២ឆ្នាំ ជា​អ្នកបម្រើ ក្នុងផ្ទះ​ជនសង្ស័យ និង​ឪពុក​ជនសង្ស័យ ឈ្មោះ ជា សា​រិ អាយុ៥០ឆ្នាំ បានមក​ប្តឹង​ពាក់ព័ន្ធ​ប៉ង​ចាប់រំលោភ​ស្ត្រី​អ្នកបម្រើ និង បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ព្រមទាំង​ពាក់ព័ន្ធ​នឹង​ប្រើប្រាស់​ថ្នាំញៀន ។

មុនពេល​កើតហេតុ​នាង​កំពុង​ចោមពុង​ក្រមា​ចូល​ងូត ទឹក​ក្នុង​បន្ទប់ទឹក ហើយ​ភ្លាមនោះ​ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ សារិន តុ​សិ​តា ស្ទុះ​ច្រាន ទ្វារ​បន្ទប់ទឹក​ចូលទៅ​ខាងក្នុង ហើយ​ចាប់ សម្រាត​ក្រមា​នាង​អស់ពី​ខ្លួន​និង​ស្ទាប​ខ្លួនប្រាណ​នាង​ថែម​ទៀតផង។ នៅពេលនោះ​នាង​ក៏បាន​ស្រែក​ឱ្យគេ​ជួយ​ហើយ​ឪពុក ម្តាយ​របស់​ជនសង្ស័យ​កំពុង​នៅក្នុង​ផ្ទះ​នោះ ដែរ​ក៏​ស្ទុះ​ទៅ​ចាប់​ជនសង្ស័យ​ចេញពី​ក្នុង បន្ទប់ទឹក​និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​តែម្តង ។ នៅ​ព្រឹក​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថ កិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទៅកាន់​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់​ការបន្ត​តាមច្បាប់ ៕

IMG_8928 IMG_8930 IMG_8931

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya