ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​ហិង្សា​ក្នុង​គ្រួសារ

ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​ហិង្សា​ក្នុង​គ្រួសារ

ខេត្តពោធិ៍សាត់៖ ហេតុការណ៍​នេះ បង្ក​ការភ្ញាក់ផ្អើល​ឡើង កាលពី​ព្រលប់​ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុង​ភូមិ​ដួង​ជ្រុំ សង្កាត់​ព្រៃ​ញី ក្រុង-ខេត្តពោធិ៍សាត់ ។

ជនសង្ស័យ​បែក​មុខ​បែក​មាត់​ឈាមកក​លើ​ផ្ទៃមុខ​ត្រូវបាន​គេ​ស្គាល​ល់​ឈ្មោះ ផ​យ សុខា ភេទ​ប្រុស អាយុ ៣៧ឆ្នាំ មាន​ប្រពន្ធ​និង​កូនប្រុស ០២នាក់​ក្នុង​បន្ទុកគ្រួសារ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ដូង​ជ្រុំ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ហេតុការណ៍​នេះ​បង្កឡើង​ដោយ​ជនសង្ស័យ​ជា​ប្ដី ត្រូវបាន​គេ​សង្ស័យ​ស្រវឹងស្រា​ជោគជាំ ទើប​បង្ក​ហឹ​ង្សា​ក្នុង​គ្រួសារ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ខណៈនោះ​ប្រពន្ធ​កូន និង​សាច់ញាតិ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​មូលដ្ឋាន ដើម្បី​ជួយ​អន្តរាគមន៍ ប៉ុន្ដែ​ត្រូវបាន​បុរស​សង្ស័យ​រូបនេះ​ដេញ​វាយ​នគរបាល​រត់​បាតជើង​ស​ព្រាត ទើប​ផ្ទុះ​កំហឹង​រវាង​ជនបង្ក​និង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​តែម្ដង ។

ករណីនេះ សមត្ថកិច្ច​បានធ្វើ​កិច្ចសន្យា​អប់រំ និង​សម្របសម្រួល​គ្នា​លាយ​ល័ក្ខណ៍​ជា​អក្សរ​ត្រឹមត្រូវ ដើម្បី​បញ្ចប់​បញ្ហា នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ នា​រសៀល​ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ៕

photo_2017-02-09_10-42-49

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya