ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញ​សាកសព​បុរស​ម្នាក់ ស្លាប់​ដោយសារ​លង់ទឹក

ប្រទះឃើញ​សាកសព​បុរស​ម្នាក់ ស្លាប់​ដោយសារ​លង់ទឹក

កណ្ដាល៖ កាលពី​វេលា​ម៉ោង០៩និង៣០នាទី ថ្ងៃទី០៩កុម្ភ:២០១៧នេះ នៅ​ចំណុច​ត្រពាំង​ប្រិ​យ៍ ភូមិ​ថ្មី ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។ ដោយមាន​ជនរងគ្រោះ​ម្នាក់​ឈ្មោះ សឿន ស៊ីម ភេទ​ប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ (ស្លាប់) ។ ប្រពន្ធ​ឈ្មោះ សៀង សម្បត្តិ អាយុ ៥៥ឆ្នាំ​ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ មានកូន​ចំនួន ០៣នាក់ ប្រុស ០៣នាក់។

កន្លងមក​ជនរងគ្រោះ​តែងតែ​ផឹកស្រា​រាល់ថ្ងៃ ជាប្រចាំ ។ នៅ​ថ្ងៃទី ០៨កុម្ភ: វេលា​ម៉ោង ១៧:០០នាទី ជនរងគ្រោះ​បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ បន្ទាប់មក​ជនរងគ្រោះ​បាន​ដើរ​ចេញពីផ្ទះ រួច​បាន​ផ្តាំ​ប្រពន្ធ​កូន​ថា បើ​បាត់​អញ មិនបាច់​រក​ទេ រួច​ជនរងគ្រោះ ក៏​ដើរទៅ​ផឹកស្រា​នៅ​តូប​ឈ្មោះ​សល់ រ៉ង (ប្តី​ប្រពន្ធ) កែង​វត្ត​ត្រពាំង​ប្រិ​យ៍ ចំហៀង​ខាងលិច​កន្លែងកើតហេតុ រហូតដល់​ម៉ោង ២០:០០នាទី ដោយ​មិនឃើញ​ត្រឡប់មកផ្ទះ​វិញ ប្រពន្ធ​និង​កូន​បាន​ដើររក តែ​មិនឃើញ។ លុះដល់​ថ្ងៃទី០៩កុម្ភ:២០១៧ វេលា​ម៉ោង០៩និង៣០នាទី ក្រុមគ្រួសារ​បាន​ដើររក​បន្តទៀត​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ឃើញ​ស្បែកជើង និង​កញ្ចប់​បារី របស់​ជនរងគ្រោះ នៅ​មាត់​ត្រពាំង ហើយក៏​នាំគ្នា​ចុះទៅ​រាវរក ក៏​ឃើញ​សាកសព ជនរងគ្រោះ​នៅក្នុង​ត្រពាំង ហើយ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល។ កម្លាំង​ជំនាញ​សហការ​ជាមួយ អាជ្ញាធរ​មូលដ្ឋាន គ្រូពេទ្យ បាន​ពិនិត្យ​យ៉ាង​ម៉ត់​ហ្មត់ សាកសព​មាន​ពាក់​នាឡិកា​នៅ​ដៃ​ខាងឆ្វេង ចំនួន០១ ក្រៅពីនេះ​ពុំមាន​ស្លាកស្នាម​អ្វី គួរ​ឲ្យ​កត់សម្គាល់​ទេ ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​លង់ទឹក​ប្រាកដ​មែន បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

94057c45-905f-4740-8bdf-a19fafc04c88 e31e9f74-47c9-4557-87df-b70cd4c64c99 f951b19f-3dcf-4c31-87dc-01bce9c36fc4 f6319bf0-d062-40c6-8eb1-340ddd7b459b

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya