ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​បើក​ម៉ូតូ​បុក​ឡាន​កុងតឺន័រ កំពុង​ជួសជុល​លើផ្លូវ បណ្តាល​ឲ្យ​បាក់ក​ស្លាប់

បុរស​ម្នាក់​បើក​ម៉ូតូ​បុក​ឡាន​កុងតឺន័រ កំពុង​ជួសជុល​លើផ្លូវ បណ្តាល​ឲ្យ​បាក់ក​ស្លាប់

(ពោធិ៍សាត់)៖ កាលពី​វេលា​ម៉ោង០៨និង១៥នាទី​យប់​នៅ​ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ១៩៨ និង១៩៩ ស្ថិត​ក្នុងភូមិ​អណ្តូង​ក្រសាំង ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់។

មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ម៉ាក HYUNDAI ពណ៌​ខៀវ​ឆ្នូត​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-5505 បាន​ខូច ហើយ​ចត​នៅលើ​ផ្លូវ​កំពុងតែ​ជួសជុល ក្នុងទិសដៅ​ពី​លិចទៅ​កើត បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ។

លុះ​មកដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក Honda Wav@ c100 ពណ៌​ក្រហម ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1D-3865 ធ្វើដំណើរ​ពី​លិចទៅ​កើត ទំនងជា​ស្រវឹង​បើក​លឿន​មិន​ប្រុងប្រយ័ត្ន បាន​ទៅបុក​គូថ​រថយន្ត​កុងតឺន័រ ដែល​ចត​នៅលើ​ផ្លូវ​ពីក្រោយ​ពេញ​មួយ​ទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ទៀង រ៉ាត់ អាយុ១៨ឆ្នាំ រស់នៅ​ភូមិ​បឹង​ឈូក ឃុំ​បឹង​បត់​កណ្តោល ស្រុក​បាកាន ខេត្តពោធិ៍សាត់ (បាក់ក​ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ) ៕

fn-2017-02-09-11-58-22-1 fn-2017-02-09-11-58-22-2 fn-2017-02-09-11-58-22-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya