ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » លា​អ្នក​ទាំងអស់គ្នា លា​រហូត ចិត្តដាច់​ណាស់

លា​អ្នក​ទាំងអស់គ្នា លា​រហូត ចិត្តដាច់​ណាស់

ភ្នំពេញ  ៖ កាលពី​វេលា​ម៉ោង៥និង២០នាទី​ល្ងាច ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ចងក​សម្លាប់ខ្លួន​នៅក្នុង​ផ្ទះ​រហូតដល់​ធំក្លិន​ស្អុយ​ទើប​បែកការណ៍ នៅ​ចំនុច​ផ្ទះ​លេខH18E1 ក្រុមទី៤ ផ្លូវ​បេតុង ភូមិ​អូរអណ្តូង១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ។

ជនរងគ្រោះ​មានឈ្មោះ​ម៉េង រតនា ភេទ​ប្រុស អាយុ៣៣ឆ្នាំ មុខរបរ​ជាង​បាញ់ថ្នាំ​តុ-ទូ មាន​ទីលំនៅ​កន្លែងកើតហេតុ ។

តាម​សំដី​អ្នកជិតខាង​ជនរងគ្រោះ​ត្រូវ​ប្រពន្ធ​លែងលះ២-៣ខែ​មកហើយ ។ បន្ទាប់ពី​បែកបាក់​ជាមួយ​ប្រពន្ធ​ជនរងគ្រោះ​មាន​ចេតនា​ធ្វើអត្តឃាត២-៣ដង​ហើយ​ដែរ​តែ​ត្រូវ​អ្នក​ជិត​ជួយ​ទាន់ពេល លុះដល់​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ផ្ទះ​ជន​រង គ្រោះ​មិន​បើកទ្វា​នោះឡើយ ចំណែក​អ្នកជិតខាង​ក៏​មិនបាន​ចាប់អារម្មណ៍​ដែរ ស្រាប់តែ​មក ដល់​ល្ងាច​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០ ១៧ អ្នករស់នៅ​ក្បែរ​ផ្ទះ​របស់​ជន រង គ្រោះ​ធំ​ក្លិនស្អុយ​ចេញពី​ក្នុង​បន្ទប់​ក៏បាន​នាំគ្នា​ទៅ​មើលឃើញ​ជនរងគ្រោះ​ចងក​សម្លាប់ខ្លួន​នៅក្បែរ​បង្អួច បង្ក​ការភ្ញាក់ផ្អើល​តែម្តង ៕

IMG_1194 IMG_1195 IMG_1196 IMG_1197

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya