ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បើកឡាន​ដឹក​គ្រឿង​សង្ហា​រឹម​លឿន​ជ្រុល​ទៅបុក​ចូល​ផ្ទះ​ពលរដ្ឋ​ទាំ​ង​កណ្តាលយប់ បណ្តាល​ឲ្យ​របួស៣នាក់

បើកឡាន​ដឹក​គ្រឿង​សង្ហា​រឹម​លឿន​ជ្រុល​ទៅបុក​ចូល​ផ្ទះ​ពលរដ្ឋ​ទាំ​ង​កណ្តាលយប់ បណ្តាល​ឲ្យ​របួស៣នាក់

(ក្រចេះ)៖ ហេតុការណ៍​នេះ កើតឡើង​នៅ​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ​ចំណុច​ផ្លូវកែង​ទំនប់ ស្ថិតក្នុង​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ។

រថយន្ត​សាំ​យ៉ុង​ដឹក​សិប្បកម្ម​កែឆ្នៃ​ខាងលើ បានធ្វើ​ដំណើរ​ឆ្លងកាត់​ក្រុង​ក្រចេះ លុះ​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ជ្រុល​ទៅបុក​ផ្ទះ របស់​ពួកគាត់ នៅ​ចំណុច​ខាងលើ បណ្ដាល​ឲ្យ​បាក់​សសរ ហើយក៏​ជ្រុល​ធ្លាក់​ទៅ​ជម្រៅ​ក្រោមផ្ទះ​បន្តទៀត។ គ្រោះថ្នាក់​នេះ​បង្ក​ឲ្យ​មនុស្ស​ចំនួន៣នាក់ គៀប​ជាប់​ក្នុង​រថយន្ត ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន រួមជាមួយ​អ្នកភូមិ​ជួយ​គាស់​ចេញ បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តក្រចេះ។

រថយន្ត​សាំ​យ៉ុង​ខាងលើ ពាក់​ស្លាក់​លេខ ភ្នំពេញ 2S-9327 បើកបរ​ដោយ​ឈ្មោះ រាំ សា​រ៉ា​ត អាយុ៣១ឆ្នាំ រស់នៅ​ភូមិ​មហាលាភ​ត្បូង ឃុំ​មហាលាភ ស្រុក​កោះសូទិន ខេត្តកំពង់ចាម និង​មាន​អ្នករួមដំណើរ​ឈ្មោះ ស៊ន់ ម៉ូ​លីដា ភេទ​ស្រី អាយុ២៣ឆ្នាំ រស់នៅ​ភូមិ​មហាលាភ​ជើង ឃុំ​មហាលាភ ស្រុក​កោះសូទិន ខេត្តកំពង់ចាម (ត្រូវជា​ប្រពន្ធ) រួម​នឹង​ព្រូរ​រថយន្ត​ម្នាក់ទៀត​មិន​ស្គាល់​អត្តសញ្ញាណ ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះភ្លាមៗ នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត។

ពលរដ្ឋ​បាន​បញ្ជាក់ថា ពួកគាត់​មានការ​ព្រួយបារម្ភ ចំពោះ​សុវត្ថិភាព​ខ្លាំងណាស់​សព្វ​ថ្ងៃនេះ ពីព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​គួរ​ឲ្យ​បារ​ម្មណ៍ ព្រោះថា ជា​រៀងរាល់​យប់​ថ្ងៃ គេ​សង្កេតឃើញ​រថយន្ត​ដឹកឈើ​ប្រភេទ​សាំ​យ៉ុង ដែល​បើកបរ​ឆ្វេ​ក​ឆ្វាច​វ៉ា​ជែង​គ្នា ដោយ​មិន​កោតក្រែង​ដល់​អ្នករួមដំណើរ​លើផ្លូវ​ជាមួយ។

នៅ​ផ្លូវកែង​មួយ​នេះ និង​ផ្ទះ​ដែលរ​ថយ​ន្បា​ន​បុក មិនមែនជា​លើក​ទី១ទេ កាលពីពេល​កន្លងទៅ មាន​រថយន្ដបុក​ម្ដង​រួចមកហើយ បណ្ដាល​ឲ្យ​ម្ចាស់ផ្ទះ​រងរបួស​ធ្ងន់​ទៀតផង ហើយ​ពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ ក៏ដូចជា​នគរ​បាលច​រាចរ គួរតែ​ដាក​ស្លាក​សញ្ញា​កោង​នៅតាម​មាត់​ផ្លូវ​ផង៕

16387284_1799790070346911_6108456252772342647_n 16508486_1799790073680244_6857459325807151283_n 16603025_1799790100346908_9049713181155336286_n 16649528_1799790140346904_8320216843424804631_n 16681606_1799790077013577_7478173691066946814_n 16684191_1799790153680236_8979219548441210490_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya