ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​កាប់​ដុតបំផ្លាញ​ដើម​កញ្ឆា ៣ម៉ឺន​ដើម

ប៉ូលិស​កាប់​ដុតបំផ្លាញ​ដើម​កញ្ឆា ៣ម៉ឺន​ដើម

ខេត្តតាកែវ ៖ នៅ​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ទីតាំង​ដាំ​ដើម​កញ្ឆា​ចំនួន៧៣កន្លែង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ដុត កម្ទេច​បំផ្លាញចោល នៅ​ចំណុច​ខ្នង​បន្ទាយ ស្ថិត ក្នុងភូមិ ពោធិ​រោង​នឹង​ភូមិ​ជ្រោយ ឃុំ​ព្រះបាទ ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ ។

ដោយមាន​ការណែនាំ និង​បញ្ជា​ផ្ទា​ល់ពី សំណាក់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​លោក​វរសេនីយ៍ឯក សូ ភី ស្នងការរង ទទួល​ការងារ​ព្រំដែន និង ជា​ប្រធាន​ក្រុម ការងារ​ចុះ​ពង្រឹង​ស្រុក​គិរីវង់ និង អធិការ ផ្ទាល់​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ បង្ក្រាប​ការដាំ​ដើម​កញ្ឆា​ហើយ​បាន​ដក​និង​កាប់ បំផ្លាញចោល ។ កន្លែង​ដែល​គេ​លួច​ដាំ ដើម​កញ្ឆា​នេះ ស្ថិតនៅ​ចំណុច ខ្នង​បន្ទាយ ក្នុងភូមិ​ពោធិ​រោង​នឹង​ភូមិ​ជ្រោយ ឃុំ​ព្រះ បាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ​បាន​ចំនួន៧៣កន្លែង​ហើយ​បាន​កម្ទេច​ដើម​កញ្ឆា ចំនួន២.៥៤០៩ដើម ។

លោក​អធិការ​បាន​បន្តថា ករណីនេះ កម្លាំង​ជំនាញ​បាន​ដុត​បំផ្លាញចោល​នៅ​និង​កន្លែង​ដាំនីមួយៗតែម្តង ៕

takao-1 takao-2 takao-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya