ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ក្មេង​ជិះ​កង់​ម្នាក់ ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ

ឡាន​បុក​ក្មេង​ជិះ​កង់​ម្នាក់ ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ

ខេត្តកំពង់ធំ៖ នៅវេលា​ម៉ោង៤និង១៥នាទី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​ចំណុច​ភូមិ​ត្រពាំង​ជ្រូក ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ រវាង​រថយន្តបុក​និង​កង់​បណ្ដាល​ឲ្យ​ស្លាប់​ក្មេងស្រី​ម្នាក់ នៅ​កន្លែងកើតហេតុ។

រថយន្ដ​និង​ម៉ូតូ​បានធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ចង្កូត​បុក​ក្មេងស្រី​តែម្ដង ។ ក្រោយពី​កើត​ហ​តុ​អ្នកបើកបរ រថយន្ត​ម៉ា​កតា​កូ​ម៉ា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z-7262 ឃើញ​សភាព​មិន​ស្រួល ក៏​ចុះ​រត់​គេចខ្លួនបាត់។

ក្មេងរងគ្រោះ ឈ្មោះ​អ៊ុន កញ្ញា ភេទ​ស្រី អាយុ១៣ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​សាលា ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ជា​កូនសិស្ស(បាន​ស្លាប់) ។

បន្ទាប់មក​សមត្ថកិច្ច​វាស់វែង យក​វត្ថុតាង​មក​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​ប្រាសាទ​សំបូរ ឯ​សាកសព​ប្រគល់អោយ​សាច់ញាតិ ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​បើក​ការស្រាវជ្រាវ​រក​ជនបង្ក​អោយមក​ដោះស្រាយ​គ្នា​តាមច្បាប់ ៕

16508943_1799723667020218_1694185395627810888_n 16508953_1799723663686885_2155443909367806645_n 16602760_1799723650353553_7175030130370595607_n 16649528_1799723660353552_2428018769639200781_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya