ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​ឡាន​កុងតឺន័រ​ឆ្លងផ្លូវ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់

បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​ឡាន​កុងតឺន័រ​ឆ្លងផ្លូវ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង១០និង៤០នាទី​យប់​ទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាម​បណ្ដោយ​ផ្លូវជាតិ៤ មុខ​បញ្ជាការដ្ឋាន​​កងទ័ព​ជើងគោក ស្ថិត​ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

មុនដំបូង​គេ​ឃើញ​បុរសរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ភូ​ហ្សា ពណ៌​ខ្មៅ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1CH-7245 ជិះ​តាម​បណ្ដោយ​ជាតិ៤ ទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ត​កុងតឺន័រ​មួ​យក​គ្រឿង​ក្បាល​ពណ៌​លឿង​ស្លាក​លេខ​ភ្នំពេញ​3C-2883 បើក​ចេញពី​រោងចក្រ​ផ្កាឈូក​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ឆ្លង​មក​ផ្លូវជាតិ​លេខ៤
ធ្វើ​ឲ្យ​ម៉ូតូ​រងគ្រោះ​បុក​ចំពាក់​កណ្ដាល​រថយន្ដ​ពេញទំហឹង​បណ្ដាល​បុរស​ជិះ​ម៉ូតូ​រងរបួស​ធ្ងន់ ចំណែក​អ្នកបើកប​រថយន្ត​កុងតឺន័រ​ឃើញ​ដូច្នេះ​ភ័យ​បាន​រត់​បាត់​ពី​កន្លែងកើតហេតុ។

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​ដឹក​ទៅ​ព្យាបាល ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​ទៅដល់​កន្លែងកើតហេតុ រាយការណ៍​ទៅ​ជំនាញ​ចរាចរ​ខណ្ឌ​ឲ្យ​ចុះមក​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​ដើម្បី​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ៕

16473587_1799724413686810_3618062056110024025_n 16602568_1799724383686813_5653656702547436590_n 16640740_1799724390353479_6311060271868024156_n 16649370_1799724423686809_2011315555711884948_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya