ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មេក្លោង​ដ៏​ធំ​ម្នាក់ នៅ​ខេត្តស្ទឹងត្រែង ថ្នាំញៀន​ជិត២៤០០០ម៉ឺន​គ្រាប់ ស្មើ២គីឡូក្រាម ឡាន​មួយគ្រឿង និង​កាំភ្លើង​មួយ​ដើម

មេក្លោង​ដ៏​ធំ​ម្នាក់ នៅ​ខេត្តស្ទឹងត្រែង ថ្នាំញៀន​ជិត២៤០០០ម៉ឺន​គ្រាប់ ស្មើ២គីឡូក្រាម ឡាន​មួយគ្រឿង និង​កាំភ្លើង​មួយ​ដើម

(ស្ទឹងត្រែង)៖ នៅ​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ បាន​បើក​ប្រតិបត្តិ​ការចាប់ខ្លួន មេក្លោង​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់ នៅ​ខេត្ត​ជាប់​ព្រំដែន ដែល​ជនល្មើស​មានផ្ទះ​សំណាក់ និង​ដី​រាប់​ហិកតា។

ប្រតិ​បត្តិ​ការចាប់ខ្លួន មេក្លោង​គ្រឿងញៀន​ម្នាក់នេះ បាន​ធ្វើឡើង​ស្ថិតនៅ​ចំងាយ​ប្រមាណ២០គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តស្ទឹងត្រែង ដោយ​រឹបអូស​ជាក់ស្តែង រួមមាន៖ ថ្នាំ​ប្រភេទ WY ចំនួន១២ដុំ ស្នើ​នឹង​ជិត២៤០០០ពាន់​គ្រាប់ ស្មើ២គីឡូក្រាម រថយន្ត Vigo ពណ៌​ខ្មៅ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-3149 និង​កាំភ្លើងខ្លី១ដើម។

ជនល្មើស​ត្រូវបាន​កម្លាំង​នគរបាល របស់លោក​ធ្វើការ​តាមដាន និង​ស្រាវជ្រាវ​ជា​យូរថ្ងៃ​មកហើយ ទើបតែ​នៅវេលា​ម៉ោងជាង១០ព្រឹក​មិញ​នេះ ក៏​ចុះទៅ​ឡោមព័ទ្ធ​នៅ​ម្តុំ​អូរ​ពងមាន់ ដោយ​ចាប់ខ្លួន​ជាក់ស្តែង ព្រមទាំង​ដកហូត​វត្ថុតាង​ជា​គ្រឿងញៀន រថយន្ត និង​កាំភ្លើង។

បន្ទាប់ពី​ចាប់ខ្លួនបាន​ហើយ កម្លាំង​នគរបាល បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា បាន​បន្ត​ចុះទៅ​ឆែកឆេរ​ដី​របស់​ជនល្មើស និង​ទីកន្លែង​ស្នាក់នៅ មានផ្ទះ​សំណាក់​ផង​នោះ រហូតមកដល់​រសៀល​ថ្ងៃនេះ។ លោក​បាន​បញ្ជាក់ថា «នៅពេលនេះ​យើង កំពុង​ចុះមក​ឆែក​នៅ​ដី​របស់​ជនល្មើស តែ​មិនទាន់មាន​លទ្ធផល​សរុប​នៅឡើយ​ទេ»

ករណីនេះ​ខាង​មន្ទីរ​អ្នកដឹកនាំ​ធ្វើ ហើយ​ជនល្មើស​ជា​ជនជាតិខ្មែរ។ សម្រាប់​ថ្នាំញៀន​ជា​គ្រាប់​នោះ ត្រូវបាន​លោកស្នងការ​ថា មិនទាន់បាន​រាប់​នៅឡើយ​ទេ តែ​តាម​ការប៉ាន់ស្មាន​មាន​ជាង២ម៉ឹ​ន​គ្រាប់​ឯណោះ៕

0d86494a-c3bc-45e9-8745-fc9a92c93e51 16683542_1757984191186646_1344499467_n fn-2017-02-08-15-23-42-0 fn-2017-02-08-16-55-08-0 fn-2017-02-08-16-55-08-1 fn-2017-02-08-16-55-08-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya