ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » លា​ម៉ែ​ហើយ លា​រហូត កូន​ចិត្តដាច់​ណាស់

លា​ម៉ែ​ហើយ លា​រហូត កូន​ចិត្តដាច់​ណាស់

ខេត្តកណ្ដាល ៖ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៨ព្រឹក ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ​ភូមិ​ឫស្សី​ដាច់ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះ​ឈ្មោះ សែម បូរី ភេទ​ប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ឫស្សី​ដាច់ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ។ ជនរងគ្រោះ​បាន​សុំ​ឲ្យ​ម្តាយ​ឈ្មោះ ម៉ម វុ​ធ ទិញ​ត្រាក់ទ័រ​ភ្ជួរ​ដី​មួយ ពេលនោះ​ម្តាយ​និយាយថា យើង​អត់លុយ​ទេ បាន​លុយ​មកពីណា​ទិញ ពេលនោះ​ជនរងគ្រោះ​មិន​និយាយស្តី​អ្វី​ឡើយ តែ​ជនរងគ្រោះ​បាន​ទៅ​ផឹកស្រា​រហូត​ស្រវឹង​យ៉ាងខ្លាំង ។ លុះដល់​ម៉ោង​ប្រហែល៧យប់​ថ្ងៃ​ដដែល ជនរងគ្រោះ​បាន​រករឿង​ម្តាយ​យ៉ាងខ្លាំង​រហូត​មិនអាច​ដេក​ផ្ទះ​បាន ពេលនោះ​ម្តាយ​បាន​ទៅ​ដេក​ផ្ទះ​ក្មួយប្រុស​ឈ្មោះ សែម ចាន់​ឡេង អាយុ២៨ឆ្នាំ នៅ​ជិតគ្នា ។

ស្ត្រី​ជា​ម្តាយ​បានមក​ផ្ទះ​វិញ​ឃើញ​ផ្ទះ​បិទទ្វារ​ដាក់​គន្លឹះ​ខាងក្នុង ក៏​ស្រែកហៅ​កូន តែ​មិន​មិនឮ​ឆ្លើយ​ទាល់តែសោះ ដោយមាន​ការសង្ស័យ​ក៏​ហៅ​បងប្អូន​មកជួយ​គាស់​ទ្វារផ្ទះ ស្រាប់តែ​ឃើញ​កូនប្រុស​របស់ខ្លួន​ចង.ក​នឹង​ធ្នឹម​ផ្ទះ​ស្លាប់​បាត់ទៅហើយ ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែក​អំបិល​ឲ្យ ។

ក្រោយពេល​ដឹង​ព័ត៌មាន​ភ្លាម នគរបាល​ប៉ុស្តិ៍ កម្លាំង​ជំនាញ​បច្ចេកទេស​ស្រុក ក្រុមប្រឹក្សាឃុំ និង​គ្រូពេទ្យ​ឃុំ បានធ្វើការ​ពិនិត្យ​សព មិនឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​ក្រៅពី​មាន​ស្នាម​ត្រង់​បំពង់ក ទើប​សន្និដ្ឋាន ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ចង.ក​ធ្វើអត្តឃាត​ពិតប្រាកដ​មែន ៕

9f99a496-d970-498e-86e5-f037be8f9b4c b9226391-d94c-46f9-a208-404411bb6bfb

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya