ភ្នំពេញ ៖ ករណីភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅចំណុចមុខ ផ្ទះម៉ាស្សាកោសជប់យីហោ៧៧៧ ស្ថិត នៅបណ្ដោយ ផ្លូវម៉ៅសេទុង សង្កាត់ ផ្សារដើមគ ខណ្ឌទួលគោក ។
មានភាពភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីមានបុរសម្នាក់និង នារីវ័យក្មេងម្នាក់ដែលជាសង្សារនឹងគ្នា ដោយបុរសរូបនោះបានខឹងនឹងស្រី ស្នេហ៍របស់ខ្លួនលួចទៅដេកជាមួយ ប្រុសផ្សេងទៀតហើយបុរសជាសង្សារ ឃើញបែបនេះនិយាយឱ្យឈប់តែ និយាយមិនស្ដាប់ធ្វើឱ្យស្រីស្នេហ៍ខឹងបាន លោតចុះពីលើម៉ូតធ្វើឱ្យពេលនោះទ្រាំ
លែងបានបុរសជាសង្សារដេញទះកំផ្លៀង ជាច្រើនដៃនិងបោចសក់ផ្អើលដល់ សមត្ថកិច្ចនិងប្រជាពលរដ្ឋទាំងកណ្ដាលអធ្រាត្រ ។
បន្ទាប់ ពីមានភាពឆោឡោនិងភ្ញាក់ផ្អើលសមត្ថកិច្ចបានចុះដល់កន្លែងកើត ហេតុភ្លាមៗហើយបានឃាត់គូស្នេហ៍ វ័យក្មេងទាំង២នាក់នោះទៅសាកសួររក មូលហេតុហេតុអ្វីក៏វាយសង្សាររបស់ខ្លួន បែបនេះ? ពេលនោះស្ដ្រីដែលជាសង្សារ បានលួចបង្ហើបប្រាប់សមត្ថកិច្ចថា គឺ ដោយសារបុរសជាសង្សាររបស់ខ្លួនបាន ប្រច័ណ្ឌរឿងនាងទៅដេក
ជាមួយនឹង ប្រុសផ្សេងហើយនិយាយគ្នាមិនស្ដាប់ ថែមទៀតនោះធ្វើឱ្យសង្សាររបស់នាង ខឹងក៏ចាប់វាយដូច្នេះតែម្ដង ៕
» Breaking News, ព័ត៌មានជាតិ » ខឹងនិយាយស្រីស្នេហ៍មិនស្ដាប់រឿងដេកជាមួយប្រុសផ្សេងចាប់វាយផ្អើលប៉ូលិស