ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » នារី​ម្នាក់ ជិះ​ម៉ូតូឌុប​ត្រឡប់ទៅផ្ទះ​ទាំងយប់​ម្នាក់ឯង ត្រូវ​ជន​ស​ង្ស​យ័២នាក់ ល្បូ​ង​យកទៅ​កន្លែង​ស្ងាត់ រំលោភរ​ហូ​បានសំរេច

នារី​ម្នាក់ ជិះ​ម៉ូតូឌុប​ត្រឡប់ទៅផ្ទះ​ទាំងយប់​ម្នាក់ឯង ត្រូវ​ជន​ស​ង្ស​យ័២នាក់ ល្បូ​ង​យកទៅ​កន្លែង​ស្ងាត់ រំលោភរ​ហូ​បានសំរេច

ភ្នំពេញ ៖ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង១១យប់ ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១៧ នារី​ម្នាក់​ពេលដែល​កំពុង​ជិះ​ម៉ូតូឌុប​ត្រឡប់ទៅផ្ទះ​ទាំងយប់​ម្នាក់ឯង ក៏ត្រូវ​ជន​ស​ង្ស​យ័២នាក់ បាន​ល្បូ​ង​យកទៅ​កន្លែង​ស្ងាត់ រំលោភរ​ហូ​បានសំរេច ។ ក្រោយមក នារី​រងគ្រោះ​បានមក​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ព្រៃ.ស ឱ្យជួយ​អន្តរាគមន៍ ទើប​ចាប់ខ្លួន​ជនសង្ស័យ​បាន​ទាំង២នាក់ ស្ថិត​លើផ្លូវ​បេតុង​ក្បែរ​វត្ត​ឬ​ស្សី​សាញ់ ។

ជនសង្ស័យ​ទី១-ឈ្មោះ​សុខ ពិសី អាយុ២០ឆ្នាំ ជា​អ្នក​ព្រូឡាន​ក្រឡុក​បេតុង ស្នាក់នៅ​ការដ្ឋាន​ក្បែរ​កន្លែងកើតហេតុ​ខាងលើ (ជា​អ្នករំលោភ) និង​ជនសង្ស័យ​ទី២-ឈ្មោះ​វុន វុទ្ធី អាយុ២៩ឆ្នាំ ជា​ព្រូ​រថយន្ត​ដូចគ្នា ជា​អ្នក​ចាំមើល​ផ្លូវ ។

មុនពេល​កើតហេតុ ខ្លួន​ចេញពីផ្ទះ​មិត្តភក្តិ​នៅ​ម្តុំ​ផ្សារ​ឯករាជ្យ៣ ហើយក៏​បាន​ជិះ​ម៉ូតូឌុប​ត្រលប់មក​ផ្ទះ​វិញ​នៅ​ម្តុំ​កន្លែងកើតហេតុ ។ ខណៈនោះ ក៏មាន​ជនសង្ស័យ២នាក់​ជិះ​ម៉ូតូ២គ្រឿង​មក​សួរ​នាង​ថា ផ្ទះ​នៅ​ណា ពេលនោះ​នាង​ឆ្លើយថា​នៅ​ម្តុំ​វត្ត​ឫស្សី​សាញ់ ហើយ​ជន​នោះបាន​តប​វិញ​ថា នៅ​ជិតគ្នា​ទេ អ៊ីចឹង​ឡើង​ម៉ូតូ​មក ចាំ​បង​ជូនទៅ​ផ្ទះ ។ ពេលនោះ​នាង​ក៏បាន​ព្រម​ឡើង​ជិះ​ម៉ូតូ​ជាមួយ លុះដល់​កន្លែង​ស្ងាត់ ស្រាប់តែ​បាន​ចាប់​នាង​រំលោភ​តែម្តង និង​បក្សពួក​ម្នាក់ទៀត ជា​អ្នក​មើលផ្លូវ ៕

a84fff9f-2935-45c3-ab68-6ac26a2129ae

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya