ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៣៤នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៣៤នាក់ ករណី​គ្រឿងញៀន

ភ្នំពេញ ៖  កាលពី​យប់​ថ្ងៃទី០៧ខែកុម្ភៈ​ឆ្នាំ២០១៧ វេលា​ម៉ោង២០និង៣០នាទី​យប់ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​ដឹកនាំ​កំលាំង​ផ្ទាល់​ដោយ​លោក​គួ​ក សុខ​ហួរ អធិការរង​នគរបាល​ខណ្ឌ​តំណាង​លោ ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​និង លោក​មុត សុវណ្ណ នាយក​រដ្ឋា​បាល​ខណ្ឌ​សែន​សុខ រួម​និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ជាច្រើន​នាក់​ទៀត បាន​ចុះបង្ក្រាប​ទីតាំង​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ដំបន់​ខាងលើ​រយះពេល១ម៉ោង​ចុះ​ចំនួន២លើក​ក្នុងពេល​តែមួយ​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន៣៤នាក់​និង​ដកហូត​ថ្នាំញៀន​ចំនួន​មួយកញ្ចប់​តូច​នៅ​ចំណុច​ភូមិ​ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ។

នគរបាល​ខណ្ឌ​សែន​សុខ​បាន​បើក​យុទ្ធនា​ការអោយ​ដូច​ភ្លៀងរ​កឹម​ដោយ​ចុះ​ជាប់​គ្នា​ទាំ​យប់​ទាំង​ថ្ងៃ​តែម្តង​និង​បាន​ប្រមូល​ក្រុម​ក្មេង​ដែរ​តែងតែ​ដើរ​ចោរ​ផ្ទះ​មក​ប្រមូលផ្តុំ​ប្រើប្រាស់​គ្រឿងញៀន​និង​ខ្លះ​មកលេង​ល្បែងស៊ីសង​ខុសច្បាប់​ជាច្រើន​នាក់​ហើយ​ទោះជា​នៅ​ដើមឆ្នាំ២០១៧នេះ​ខាង​អគ្គស្នងការ​នគរបាល​បានដាក់​គោល​ការ​ត្រូវយក​បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​ចំ​បងក៍ដោយ តែ​សកម្មភាព​ចុះបង្ក្រាប់​នេះ​តែងតែ​កើតមាន​លើងជារឿយៗ នៅក្នុង​ខណ្ឌ​សែន​សុខ​នេះ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួមទាំង​វត្ថុតាង​ត្រូវបាន​នាំខ្លួន​យកទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ចាត់​ការបន្ត​តាម​នីតិវិធី  ៕

IMG_1130 IMG_1131 IMG_1133 IMG_1134

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya